ដើមសប្តាហ៍ក្រុមហ៊ុន vivo ធ្វើការប្រមូសិន បញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន Y19
PR June 22, 2020 srey nuch

ភ្នំពេញ៖ ដើម្បីជាកាដូសម្រាប់នៅថ្ងៃដើមសប្តាហ៍ជូនទៅកាន់អ្នកគាំទ្រ ក៏ដូចជាសំណាក់អតិថិជនរបស់ vivo ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជានេះផងដែរ ក្រុមហ៊ុន vivo នឹងធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូនម៉ូឌែល Y19 ចាប់ពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 តទៅពីតម្លៃដើម $199 បញ្ចុះនៅសល់ត្រឹមតែ $179 តែប៉ុណ្ណោះ។


រួមបន្ថែមមកជាមួយនឹង សកាដូស្ពាយពីក្រោយយ៉ាងស្រស់ស្អាត 1 ហើយនិងការធានាយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។
ខាងក្រោមជាលក្ខណៈពិសេសរបស់ស្មាតហ្វូន vivo Y19
. អេក្រង់ទំហំ 6.53 អ៊ីញ Halo Fullview™Display ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080 × 2340 (FHD+) លាតសន្ធឹងប្រមាណ 90.3% នៃផ្ទៃខាងមុខ
. ប្រើបន្ទះឈីប MT6768
. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz
. មានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 128GB និងអាចថែមក្រៅបាន 256GB
. មានទំហំថ្មធំ 5000 mAh (Dual Engine Fast Charge)
. ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9.2
. មានកាមេរ៉ាមុខទំហំ 16MP, កាមេរ៉ាក្រោយបីគ្រាប់ (16MP + 8MP + 2MP)
. អាចប្រើស៊ីមកាតបានពីរ
. មានពីរពណ៌ Magnetic Black /Spring White
. មានមុខងារ Face Unlock + Finger Print
កុំឲ្យឳកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះណា!! សម្រាប់អតិថិជនដែរចង់ជាវក្នុងការបញ្ចុះតម្លៃនេះអាចរកជាវបាននៅថ្ងៃស្អែកទី 23 ខែមិថុនា ឆ្នាំ 2020 តទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។