រថយន្ត

តោះមកស្គាល់រូបរាង 8 Series Golden Thunder Edition រថយន្តស៊េរីថ្មីចុងក្រោយបំផុត ដែល BMW គ្រោងនឹងបញ្ចេញលក់ចាប់ពីខែកញ្ញានេះតទៅ

BY
autoadmin
June 22, 2020

ក្រុមហ៊ុន BMW កំពុងត្រៀមនឹងបញ្ចេញម៉ូដែល 8 Series ប្រភេទពិសេសថ្មីមួយហៅថា Golden Thunder Edition ពណ៌ខ្មៅរលោងដែលមានគែម និងយ៉ាន់ស្ព័រ ពណ៌លឿងទឹកមាស ដែលមើលទៅញាក់សាច់តែម្ដង។ វាជារថយន្តស៊េរីថ្មីចុងក្រោយបំផុត ដែលចេញមកពីរោងចក្រ BMW នៅទីក្រុង Dingolfing ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានតាក់តែងជាមួយនឹងការរចនា និងគ្រឿងបរិក្ខារយ៉ាងល្អឯក សាកសមជារថយន្តរបស់ BMW ។ វាមាន ២ ជម្រើសឱ្យជ្រើសរើសគឺចាប់ពីទ្វារ២ Coupe រហូតដល់ទ្វារ៤ Gran Coupe និងចាប់ពីប្រភេទ 840i ដល់ M850i xDrive ។ ចំណែកកាង​ក្រោយគឺមានផ្ដាច់មុខសម្រាប់ប្រភេទ Coupe តែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតរូបរាងរបស់វថយន្ត អាចមានទាំងពណ៌ខ្មៅរលោង ឬខ្មៅក្រើម (កាំម៉ាញ៉ី) តាមការជ្រើសរើស។ ដើម្បីបំពេញបន្ថែមរូបរាងរថយន្តប្រណីតនេះ BMW បានបន្ថែម High Gloss Shadow Line ជាមួយនឹងមុខងារបន្ថែម និងថាស់ហ្វ្រាំងពណ៌ខ្មៅ សម្រាប់ប្រព័ន្ធហ្វ្រាំងស្ព័ររបស់វា។ នៅក្នុង 8 Series Golden Edition ស្បែកកៅអីមុខរបស់វានឹងមានពាក្យសរសេរថា “Edition Golden Thunder” ហើយសម្រាប់ដៃចង្កិះលេខ CraftedClarity របស់វាមានភាពរលោងស្រិល ខណៈបំពាក់ដោយប្រព័ន្ធសំឡេង Bowers & Wilkins Diamond ។ ចំពោះតម្លៃរបស់ 8 Series Golden Thunder នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែម៉ូដែលពិសេសនេះនឹងចាប់ផលិតពីខែកញ្ញា ឆ្នាំ២០២០ នេះតទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: