រថយន្ត

លោក Elon Musk គ្រោងនឹងបញ្ចេញរថយន្ត Tesla Model Y ប្រភេទ៧កៅអី នៅចុងឆ្នាំ២០២០នេះ

BY
autoadmin
June 22, 2020

លោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយឆ្លើយតបជាមួយអតិថិជន នៅក្នុងបណ្ដាញសង្គម Twitter ថា រថយន្ត Model Y នឹងមានជាប្រភេទ ៧កៅអី នៅចុងឆ្នាំខាងមុខនេះ។ ក្នុងនោះផងដែរលោកបានបញ្ជាក់ថា Model Y ប្រហែលជានឹងចេញលក់នៅត្រីមាសទី៤ ដូច្នេះក្រុមហ៊ុនផលិតរថយន្ត Tesla អាចនឹងដឹកចេញនូវរថយន្ត Model Y ប្រភេទ ៧កៅអី ជាលើកដំបូងក្នុងអំឡុងខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយវានៅតែមិនទាន់ច្បាស់ទេថា តើ Model Y ប្រភេទ ៧កៅអី នឹងមានរូបរាងយ៉ាងណា ប៉ុន្តែប៉ុន្មានរយៈចុងក្រោយនេះ Tesla មានការចាប់អារម្មណ៍ខ្លាំងចំពោះកៅអីផ្នែកខាងក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ Electrek ។ កាលពីដើមខែនេះលោក Elon Musk ក៏បានប្រកាសផងដែរថា Model Y គឺជាអាទិភាពរបស់ក្រុមហ៊ុន Tesla ដូច្នេះមានន័យថា ពួកគេកំពុងផ្ដោតសំខាន់លើ Model Y និងអាចនិយាយបានថា ខ្លាំងជាង CyberTruck ផងដែរ។

លោក Elon Musk ក៏ធ្លាប់បាននិយាយដែរថា នឹងធ្វើឱ្យ Model Y ជាម៉ូដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រនៃរថយន្តម៉ាក Tesla ។ ដូច្នេះមានតែត្រូវរង់ចាំមើលទាំងអស់គ្នា ថាតើ Model Y ពិតជាអាចក្លាយជាម៉ូដែលលក់ដាច់បំផុតដូចលោក Elon Musk រំពឹងទុក ឬយ៉ាងណា៕

អត្ថបទ៖ លីដា
ប្រភព៖ Live Mint

Share This Post: