ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រពន្ធទើបមកពីធ្វើការរោងចក្រ ងូតទឹក និងហាលខោអាវ ស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យស្លាប់ ហើយប្តីឡើងជិះម៉ូតូគេចខ្លួនបាត់

    BY Khmernote Media June 22, 2020
    ប្រពន្ធទើបមកពីធ្វើការរោងចក្រ ងូតទឹក និងហាលខោអាវ ស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យស្លាប់ ហើយប្តីឡើងជិះម៉ូតូគេចខ្លួនបាត់

    រាជធានីភ្នំពេញ៖ ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីចាក់សម្លាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង២០នាទី ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ ចំណែកឯជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ (កំពុងរត់គេចខ្លួន) អ្នកទាំងពីរស្នាក់នៅក្នុងភូមិសង្កាត់ខាងលើ។ នៅមុនពេលកើតខាងលើ ជនរងគ្រោះបានមកពីធ្វើការរោចក្រ រួចហើយក៏ងូតទឹក បន្ទាប់មកហាលខោអាវ ហើយស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នជនដៃដល់ដែលជាប្តីត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay