រកឃើញអាល់កុលក្លែងក្លាយ (មេតាណុង) ចំនួន ៣៤ កាន ស្មើនឹង ១០០០ លីត្រនៅខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ៖ នៅថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ដោយត្រូវបានធ្វើការបើកឃ្លាំងស្តុកទំនិញ ដែលត្រូវបានគេជួលស្តុកនូវអាល់កុលក្លែងក្លាយជាច្រើន (មេតាណុង) ចំនួន ៣៤ កាន ស្មើនឹង ១០០០ លីត្រ ស្ថិតនៅផ្លូវ ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២០ ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ ហើយអាកុលទាំងនេះត្រូវបានអ្នកគ្រប់គ្រងឃ្លាំងម្នាក់ ឈ្មោះ ង្វៀង វ៉ានដាត ជាជនជាតិវៀតណាម ប្រាប់ទៅមន្ត្រីជំនាញថា អាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រនេះ គឺបានដឹកចូលតាមច្រកជ្រៃធំ ខេត្តកណ្តាល តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ។
គួរបញ្ជាក់ថាអាល់កុលក្លែងក្លាយទាំងនេះ (មេតាណុល) ត្រូវបានមន្ត្រីជំនាញដកហូតនិងបំផ្លាញចោលតាមនីតិវិធី ៕




ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ