កូវីដ-១៩
ថ្ងៃនេះ បុរសជនជាតិខ្មែរ ដែលមានវិជ្ជមានកូវីដ១៩ ម្នាក់ទៀតហើយ ត្រូវបានគ្រូពេទ្យយើងព្យាបាលជាសះស្បើយ អ្នកជំងឺនៅតែ២នាក់ទៀតប៉ុណ្ណោះ
BY Khmernote Media
June 24, 2020
ក្រសួងសុខាភិបាលបានធ្វើការប្រកាសនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។

អ្នកជាសះស្បើយរូបនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាស័យដ្ឋាននៅភួមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ប៉ុណ្ណោះ ដែលជាបុរសជនជាតិខ្មែរ ០១នាក់ វិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី និងបុរសខ្មែរសញ្ជាតិអាមេរិកាំង ០១នាក់ ដែលជាករណីធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕
