មិនគួរឲ្យជឿ! តិរច្ឆានណាស់ ឪពុកស្រលាញ់កូនស្រីខ្លាំងរហូតចង់យកកូនខ្លួនធ្វេីប្រពន្ធចុង ចាក់សោរកូនក្នុងបន្ទប់ មិនឲ្យជួបនរណា និងរករឿងវាយធ្វើបាបប្រពន្ធមិនឲ្យចូលផ្ទះ យកលេសរំលោភកូនស្រី
យោងតាមប្រភពពីបងស្រី Mam Somaly បានរៀបរាប់រឿងដ៏អាក្រក់មួយដែលឪពុកចាក់សោរកូនស្រីខ្លួនឯងទុកនាងក្នុងបន្ទប់ ហើយរំលោភកូនស្រីខ្លួនឯង ថែមទាំងវាយធ្វើបាបនឹងខ្សែភ្លើងទៀត។ បងស្រីបានរៀបរាប់ ក៏ដូចជាបង្ហោះវិដេអូសំភាសន៍ប្អូនស្រីថា៖ “ចាប់ផ្តេីមដោយក្តុកក្តួល ហួសនិយាយ មួយរយៈនេះពុករំលោភកូនស្រីខ្លួនឯងកាន់តែកេីនឡេីង😢ពេលខ្លះខ្ញុំពិតជាមិនចង់និយាយ មិនចង់ផុស😢គ្រប់រឿងគឺធ្ងន់ធ្ងរពេកហេីយ😢 ពុកម្នាក់ដែលស្រលាញ់កូនខ្លាំងរហូតដល់ចង់យកកូនខ្លួនធ្វេីប្រពន្ធចុង😢តាំងពីនាងចូលវ័យពេញក្រមុំនៅដេីមខែ មករា ឆ្នាំ ២០២០ មកពុកតែងតែនៅក្បែរមិនអោយទៅសាលាមិនអោយជួបមិត្តភ័ក្រ្ត។

បេីហ៊ានជួបគឺត្រូវពុកវាយនឹងខ្យែភ្លេីង😢ក្រោយមកខែមេសាឆ្នាំដដែលដោយសាររូបរាងពេញវ័យពុកក៏ចាក់សោរនាងទុកក្នុងបន្ទប់ មិនអោយចេញទៅណាទេ គេចាប់ផ្តេីមវាយធ្វេីបាបប្រពន្ធរករឿងមិនអោយប្រពន្ធចូលផ្ទះដេីម្បីយកលេស រំលោភកូនខ្លួនឯង 😢 ហុឹម😢😢ពេលណាទៅទេីបចប់ រឿងនាងៗបញ្ចេញ ភាពរោលរាល នោះនាងល្មមគិតទៅ បានហេីយល្មមហេីយ ក្មេងៗត្រូវរងគ្រោះជារៀងរាល់ថ្ងៃ 😢 នាងក៏ជាដេីមហេតុមួយក្នុងចំណោមដេីមហេតុផ្សេងៗ។
ថ្ងៃនេះប្អូនស្រីរងគ្រោះបានមកដល់មណ្ឌលស្តារនីតិសម្បទាររបស់អង្គការអាហ្វេស៊ីបហើយ។ សូមអរគុណអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច លោក លោកស្រីមន្ត្រីមន្ទីរសង្គកិច្ចស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែងដែលបានជួយជ្រោមជ្រែង និងសហការយ៉ាងម៉ឺតមាំក្នុងកិច្ចការងារនេះ៕
