ព័ត៌មានជាតិ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រកាសឲ្យពលករ និងនិស្សិតកម្ពុជា ដែលកំពុុងជួបទុក្ខលំបាកទាំងនេះ ដោយសារកូវីដ១៩ ធ្វើការទាក់ទងមកខ្លួនភ្លាម
BY Khmernote Media
June 25, 2020
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចជូនដំណឹងជូនសាធារណជនថា ស្ថានទូតកំពុងតែសហការជាមួយអង្គការសប្បុរសធម៌ជប៉ុន ដើម្បីជួយឧបត្ថម្ភ និងចូលរួមរំលែកការលំបាករបស់បងប្អូនកម្មសិក្សាការី/ពលករ និងនិស្សិត ដែលមានការលំបាកត្រលប់ទៅកម្ពុជាវិញ ឬបាត់បង់ការងារ ឬបាត់បង់ចំណូលលើសពី៥០% ដោយសារវីរុសកូវីដ១៩។

ដូច្នេះ សូមបងប្អូនកម្មសិក្សាការី/ពលករ និងនិស្សិត ដែលជួបការលំបាកដូចខាងលើ ហើយមិនទាន់បានផ្តល់ព័ត៌មានមកស្ថានទូត សូមរួសរាន់ទាក់ទងមកប្រអប់សាររបស់ទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館 ឲ្យបានមុនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០៕
