PR

Nadech តួអង្គបុរសវេទមន្ត បែបអភិនីហារ ជ្រែកភពជួបស្នេហ៍ក្នុងរឿងភាគថ្មីរបស់ ភីអិនអិន

BY
Khmernote Media
June 25, 2020

តារាសម្តែងប្រុស កូនកាត់ រាងខ្ពស់ស្រឡះ ដែលភាគច្រើនតែងតែឃើញសម្តែងរួមគ្នា ជាមួយនឹងកញ្ញា YaYa លោក Nadech Kugimiya នឹងចូលខ្លួនមកបម្រើអារម្មណ៍ ទស្សនិកជនជាថ្មីម្តងទៀត នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿងភាគថ្មី គឺរឿង លិខិតស្នហ៍ពីដួងតារា។ ខុសពីសាច់រឿងដែលលោកធ្លាប់សម្តែងកន្លងមក ដោយឡែក សម្រាប់រឿងភាគថៃថ្មីនេះដែរ ក៏នឹងធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗរបស់ភីអិនអិន ភ្ញាក់ផ្អើលជាមួយនឹងសាច់រឿងថ្មី បែបអភិនីហារ ស្នេហាឆ្លងភពគួរឲ្យចង់តាមដាន ទស្សនា។

នៅក្នុងសាច់រឿងនេះដែរ Nadech ត្រូវចាប់ដៃគូសម្តែងរួមគ្នាជាមួយតួឯកស្រី គឺកញ្ញា Matt Peeranee KongThai ដែលពួកគេទាំងពីរនាក់ នឹងបង្កើតចំណងស្នេហាឆ្លងភព ជាមួយគ្នា យ៉ាងអស្ចារ្យ។ Nadech ដែលជាតួអង្គ អាជីរ៉ា មានរូបរាងស្រស់សង្ហា ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺរូបគេ មិនមែនជាមនុស្សលោកធម្មតានោះទេ។ នៅក្នុងឆ្នាំ ១៦០៩ គេត្រូវបានផ្លាស់មកទទួលយកបទពិសោធន៍នៅលើភពផែនដី ដែលបណ្តាលឲ្យគេបានជួបនូវរឿងរ៉ាវជាច្រើន ដែលមនុស្សលោកបានឆ្លងកាត់។ ជា និស្ស័យដែលគូព្រេងមកដល់ អាជីរ៉ា បានជួបនឹងក្មេងស្រីម្នាក់ ឈ្មោះ រ៉ាដា ដែលគាប់ជួនជាពេលនោះ នាងមានគ្រោះថ្នាក់ ធ្លាក់ពីលើជម្រាលភ្នំ។ ពេលវេលា ដែលអំណោយផលដល់ ជីរ៉ា មានមិនយូរនោះទេ គឺត្រូវត្រឡប់ទៅភពរបស់ខ្លួនវិញ ប៉ុន្តែដោយសារតែការភ្លេចខ្លួនមួយ ក្នុងការសង្គ្រោះក្មេងស្រីម្នាក់នោះ ក៏បណ្តាលឲ្យគេត្រូវខកខានត្រឡប់ទៅវិញ ។ អាជីរ៉ា ដូចជាត្រូវបណ្តាសារ ជាប់នៅភពផែនដី រហូតដល់ជាង បួនសតវត្ស ក្រោយទៀត។ ជាច្រើនឆ្នាំ ដែលពួកគេទាំងពីរនាក់ បានស្គាល់គ្នា បន្ទាប់មក ពួកគេក៏ចាប់ផ្តើម បង្កើតចំណងស្នេហា ជាមួយគ្នា ដោយពីមិត្តភាព ក្លាយជាដៃគូជីវិត ដែលអាជីរ៉ា និង រ៉ាដា ជាមនុស្សរស់នៅភពផ្សេងពីគ្នា ។

តើចុងក្រោយ អាជីរ៉ា នឹងត្រូវចាកចេញទៅរស់នៅភពរបស់ខ្លួន ហើយទុកចោលមនុស្ស ស្រីដែលខ្លួនស្រឡាញ់ ឬមួយយ៉ាងណា? ដើម្បីចង់ដឹងថា ស្នេហា បែបអភិនីហារមួយនេះ មានឈុតឆាក ល្អមើល បែបណាខ្លះ សូមរង់ចាំទស្សនា នៅក្នុងរឿង លិខិតស្នេហ៍ពីដួងតារា ដែលនឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៩ យប់ ។ ម៉ោងចាក់ផ្សាយ ប្រចាំសប្តាហ៍ ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់៕

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

Share This Post: