ហ្វីលីពិននឹងចំណាយប្រាក់១៤ពាន់លានដុល្លារ ដើម្បីបង្កើតទីក្រុងមួយ ដែលគ្មានជាតិពុល
ហ្វីលីពីន៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសហ្វីលីពិនបានប្រកាសថា ខ្លួននឹងចំណាយប្រាក់ចំនួន១៤ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតទីក្រុងគ្មានជាតិពុលមួយ ដែលទីក្រុងថ្មីនេះនឹងមានទំហំធំជាងទីក្រុង Manhattan ក្នុងសហរដ្ឋអាមេរិកទៅទៀត។ គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៦ កន្លងទៅ ទីក្រុង Manila របស់ហ្វីលីពីន ត្រូវបានគេធ្វើការស្ទង់មតិ និងរកឃើញថា ជាទីក្រុងដែលមានបញ្ហាចរាចរណ៍អាក្រក់បំផុតមួយក្នុងពិភពលោក ហើយក្នុងទីក្រុងនេះក៏មានជាតិពុល(ផ្សែពុលចេញពីរថយន្ត)ច្រើនណាស់ដែរ។
ហើយដើម្បីឆ្លើយតបទៅនឹងការរកឃើញនេះហើយ ទើបហ្វីលីពីនបានសម្រេចចំណាយលុយដ៏ច្រើន ដើម្បីបង្កើតទីក្រុងដែលគ្មានជាតិពុលមួយត្រលប់មកវិញ។ តាមគម្រោងទីក្រុងដែលគ្មានជាតិពុលនេះនឹងសម្បូរទៅដោយរុក្ខជាតិបៃតង បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ដែលអាចកាត់បន្ថយការប្រើប្រាស់ភ្លើង និងទឹកនៅតាមអគារ មានកន្លែងលេងកីឡាធំៗជាច្រើន មានយន្តហោះ Drone និងរថយន្តគ្មានមនុស្សបើកជាច្រើនផងដែរ៕






អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider