បេីកល្បែងជល់មាន់តាមអនឡាញ ដោយបន្លំក្រោមរូបភាពជាហាងលក់កាហ្វេត្រូវសមត្ថកិច្ចបង្គ្រាបបាន និងឃាត់ខ្លួនមនុស្ស៥នាក់ស្រី០១នាក់
ខេត្តកំពង់ស្ពឺ៖ ទីតាំងលួចបេីកលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញ (online) បង្កប់ក្រោមរូបភាពហាងលក់កាហ្វេ មួយកន្លែងស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងទទួលដឹកនាំការិយាល័យកំរិតស្រាលចុះសហការជាមួយកម្លាំងអធិការក្រុងច្បារមនធ្វើការបង្រ្កាបនិងដកហូតបានឧបករណ៍បំរេីអោយសកម្មភាពប្រព្រឹត្ដបទល្មេីសមួយចំនួន ។

កិច្ចប្រតិបត្ដិការខាងលេីតាមការបញ្ជាក់ពីរ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល: ទីតាំងបេីកលេងល្បែងភ្នាល់ តាមអនឡាញនេះគឺកំលាំងលោកបានស៊េីបដឹងជាយូរមកហេីយ ប៉ុន្ដែមិនមានឱកាសក្នុងការប្រតិបត្ដិការ ដោយសារតែទីតាំងនេះជា កន្លែងលក់កាហ្វេ បន្លំភ្នែកសមត្ថកិច្ចហេីយភាគច្រេីនអ្នកចូលមកលេងគឺមានអ្នកផ្ដល់ដំណឹងឃ្លាំមេីលអំពីសកម្មភាពរបស់សមត្ថកិច្ច ករណីសង្ស័យគឺមិនបេីកនោះទេ ដោយសារបច្ចេកទេសជំនាញ កំលាំងលោកបានចុះសហការមិនអោយដឹងខ្លួនជាក់ស្ដែងសមត្ថកិច្ច ធ្វើការបង្រ្កាបបានតែម្ដងនិងឃាត់ខ្លួនមនុស្សមួយចំនួនសរុប ០៥នាក់ស្រី០១នាក់ ដកហូត ម៉ូតូចំនួន ០៤ គ្រឿង-ទូរទស្សន៍០២គ្រឿង-ដុំWiFi ចំនួនមួយគ្រឿង-តុ ០៣ កៅអី ២៥-ម៉ាស៊ីនភ្លើងចំនួនមួយគ្រឿង-កុំព្យូទ័រចំនួន០៤គ្រឿង-ម៉ាស៊ីនគិតបុងចំនួន០១គ្រឿង-Ipad មួយគ្រឿង-ទូរស័ព្ទ ម៉ាកiphone មួយគ្រឿង-ទូរស័ព្ទម៉ាក nokia អិនចុចពិលមួយគ្រឿង។
តាមការបញ្ជាក់ពីរជំនាញចំពោះម្ចាស់ទីតាំងខាងលេី(ថៅកែបេីកល្បែង)គឺបានគេចខ្លួនហេីយផ្ទះម្ចាស់ជួលគឺមិនមានការពាក់ព័ន្ធនោះទេ ដោយគាត់បានជួលអោយគេបេីកលក់កាហ្វេ ប៉ុន្ដែគាត់មិនបានដឹងថា អ្នកជួលនោះលួចបេីកលេងល្បែងភ្នាល់ជល់មាន់តាមកញ្ចក់ទូរទស្សន៍នោះឡេីយ ដោយគាត់មានមុខរបរជាអ្នកចំការមិននៅផ្ទះ ស្មានតែគេជួលលក់កាហ្វេ ដាក់ទូរទស្សន៍អោយភ្ញៀវមេីលរឿងកំសាន្ដលេងសប្បាយ ។ បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០៥នាក់ ស្រី០១នាក់រួមជាមួយវត្ថុតាងទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដេីម្បីចំណាត់ការបន្ត ៕





ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ