រថយន្ត

TOYOTA ប្រកាសហៅរថយន្ត Prius ចំនួន ៧៥២,០០០ គ្រឿង ពីទូទាំងពិភពលោកទាក់ទងនឹងបញ្ហារលត់ និងគាំងម៉ាស៊ីន

BY
autoadmin
June 25, 2020

ក្រុមហ៊ុន TOYOTA ប្រកាសប្រមូលរថយន្តកូនកាត់ប្រើហ្គាស-អគ្គិសនី ប្រមាណ ៧៥២,០០០ គ្រឿងនៅទូទាំងពិភពលោក ដោយសារតែម៉ាស៊ីនរថយន្តអាចរលត់និងគាំង។ ការហៅប្រមូលមកវិញនេះ ត្រូវបានផ្តោតលើរថយន្ត Prius ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ និងរថយន្ត Prius v (កាត់) ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ សម្រាប់នៅសហរដ្ឋអាមេរិកតែមួយ មានរថយន្តកូនកាត់រហូតដល់ទៅ ២៦៧,០០០​ គ្រឿង ត្រូវបានគេប្រកាសហៅមកពិនិត្យឡើងវិញ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភេទកូនកាត់អាចចូលដល់ fail-safe mode ប្រសិនបើប្រព័ន្ធយានយន្តកូនកាត់នោះមានបញ្ហា។ ប៉ុន្តែក្នុងករណីដ៏កម្ររថយន្តប្រហែលជាមិនមានសុវត្ថិភាព ហើយម៉ាស៊ីនអាចរលត់និងគាំង។ TOYOTA និយាយថា ដៃចង្កូតនិងហ្វ្រាំងនឹងបន្តដំណើរទៅមុខទៀត ប៉ុន្តែក្នុងល្បឿនលឿន ហើយការគាំងអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់។ ដូច្នេះការហៅមកវិញនេះ អ្នកចែកចាយនឹងធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យម្ចាស់រថយន្តដោយមិនគិតថ្លៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Economic Times

Share This Post: