ព័ត៌មានជាតិ

ព្រហើនមែន! យុវជន៣នាក់រត់គេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយពេលសមត្ថកិច្ចដេញតាម ដកដាវសាម៉ូរៃបម្រុងកាប់សមត្ថកិច្ចទៀត (មានវីដេអូ)

BY
Khmernote Media
June 26, 2020

រាជធានីភ្នំពេញ៖ យុវជន៣នាក់បានរត់គេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយពេលកម្លាំងដេញតាម ក្រុមយុវជននោះបានដកដាវបម្រុងកាប់មកលើសមត្ថកិច្ចថែមទៀតផង។ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង យប់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២០នេះ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យ មុខប៉ុស្តិ៍ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ហើយមួយសន្ទុះក្រោយមក ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូឌុបគ្នា ហើយគោលសមត្ថកិច្ចត្រួតពិនិត្យ ក៏បានរត់គេចពីគោលដៅ។ ភ្លាមៗនោះ ដោយមានការសង្ស័យ សមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យក៏បានធ្វើការប្រដេញតាមពីក្រោម ហើយក៏ត្រូវក្រុមយុវជនទាំងនោះបានដកដាវសាម៉ូរៃបម្រុងកាប់ទៅលើសមត្ថកិច្ចវិញថែមទៀត។

លុះប្រដេញតាមដល់ម្ដុំព្រែកឯង ខណ្ឌច្បារអំពៅ ដោយភ័យស្លន់ស្លោពេកក្រុមយុវជននោះក៏បានជិះទៅបុកតូបលក់បង្អែមនៅតាមផ្លូវ ហើយត្រូវប្រជាពលរដ្ឋជួយចាប់បាន និងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់អោយសមត្ថកិច្ចចាប់បាន២នាក់ ចំណែកឯយុវជនម្នាក់ដែលកាន់ដាវ បានរត់ចូលព្រៃគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំគ្នាយុវជន២នាក់ ដែលជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

Share This Post: