កូវីដ-១៩

សាំងហ្គាពួរថ្ងៃសុក្រនេះ រកឃើញករណីកូវីដ១៩ ថ្មីបន្ថែម ២១៩នាក់ ដែលនាំឱ្យករណីសរុបកើនជិត ៤៣,០០០ នាក់

BY
autoadmin
June 26, 2020

សាំងហ្គាពួរបានរាយការណ៍ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២១៩ ករណី សម្រាប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបកើនដល់ ៤២,៩៥៥ ករណី ខណៈការស្លាប់មានត្រឹម ២៦ នាក់ដដែល។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនថា ការឆ្លងថ្មីនេះរួមមានករណីសហគមន៍ចំនួន ៦ ដែលរួមមានពលរដ្ឋសាំងហ្គាពួរ ៥ នាក់ និងអ្នកកាន់ប័ណ្ណការងារម្នាក់ ហើយក្រៅពីនោះគឺអ្នកដែលស្នាក់នៅបណ្តុះផ្ទះជួលរបស់ពលករបរទេស។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ដើមខែក្រោយនេះ បុគ្គលគ្រប់រូបដែលមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ ដែលមានរោគសញ្ញានៃការឆ្លងជំងឺ COVID-19 នឹងត្រូវបានធ្វើតេស្តរកមេរោគ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Gan Kim Yong បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សាំងហ្គាពួរ ដើម្បីញែកករណីនានាឱ្យបានឆាប់រហ័ស និងបង្ការការឆ្លង នៅពេលដែលប្រទេសនេះរំពឹងនឹងមានករណីបន្ថែម ខណៈខ្លួនទើបតែបានបើកទ្វារក្នុងជំហានទី២ប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: