ក្រោយពីទស្សនាវិដេអូនេះចប់ អ្នកនាងកែវ ចាន់និមល បានឲ្យដឹងពីអត្តចរិតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងការប្រឹងជំនះគ្រប់រឿងរ៉ាវក្នុងជីវិត
វិដេអូមួយនេះរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ពីការពិបាកក្នុងជីវិតរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយអ្នកនាងបានរៀបរាប់ទាំងអួលដើមក និងទប់ទឹកភ្នែកមិនជាប់ថា៖ ក្នុងឆាកជីវិតរបស់គាត់រឿងបរាជ័យទី ១ គឺគាត់បាក់បែកគ្រួសារ តាំងពីក្មេង គាត់ត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ខ្លួនជាស្រីត្រូវពុះពារ ហើយប្រាប់ម្តាយគាត់ថា គាត់នឹងរឹងប៉ឹង គាត់នឹងរកលុយចិញ្ចឹមគ្រួសារនេះ ដោយកិត្តិយស។ គាត់នឹងជំនះឧបសគ្គ គាត់ថាលុយពិតជាសំខាន់ តែលុយមិនអាចទិញកិត្តិយសបានទេ ដោយនេះជាការទូន្មានរបស់អ្នកម្តាយរបស់គាត់។ ក្រោយពីបានទស្សនាវិដេអូនេះ អ្នកនាង កែវ ចាន់និមល បានស៊ែរបន្តហើយសរសេររៀបរាប់ពីអត្តចរិតពិតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ថា៖

“មនុស្សរឹងមាំរបស់បង💪 Aok Sokunkanha 💪 មិនត្អូញត្អែ ,មិនរអ៊ូ, មិនទាមទារអោយគេអាណិត , ប្រឹងជំនះគ្រប់រឿងរ៉ាវក្នុងជីវិត ទាំងនេះហើយគឺជាគាត់”។ ក្រោយពីអ្នកនាង កែវ ចាន់និមល ធ្វើការសរសេរបែបនេះហើយ មានការ ចុច Like និង Share ជាច្រើន ហើយក៏មានការបញ្ចេញមតិគាំទ្រការបញ្ចេញមតិរបស់គាត់ដូចៗគ្នាផងដែរ។ សូមបងប្អូនទស្សនាវិដេអូពេញនៅខាងក្រោមទាំងអស់គ្នា៖



