អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ច្រានចោលការបង្ហោះថា មានហាងខារ៉ាអូខេជាង១០កន្លែងនៅស្ទឹងមានជ័យ៣ បើកដំណើរការឡើងវិញ ស្របពេលក្រសួងសុខាភិបាលមិនទាន់អនុញ្ញាតិឲ្យបើក
ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មានមួយចំនួន ក្រុមប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះសារព័ត៌មាន និងផេកមួយចំនួនដែលចុះផ្សាយព័ត៌មានមិនពិត ដោយយករូបភាពចាស់មកផុស ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ក៏ដូចជាក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច។

ដែលនាពេលកន្លងទៅសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា បានអនុវត្តតាមគោលការណែនាំរបស់រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចុះដឹកនាំកម្លាំងជាប្រចាំក្នុងការចុះណែនាំអប់រំ និងធ្វើកិច្ចសន្យាតាមបណ្តាលក្លឹបកំសាន្ត ខារ៉ាអូខេ ឲ្យបិទនិងគោរពតាមបទបញ្ជា ៕
