រន្ធត់ណាស់! យុវតីវ័យក្មេងម្នាក់ បានស្លាប់ភ្លាមៗនៅខណ្ឌបឹងកេងកង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុក ហើយរថយន្តបើកគេចបាត់
(បឋម) ភ្នំពេញ៖ នារីវ័យក្មេងស្រស់សោភាម្នាក់ ដែលធ្លាប់ឃើញនៅលើបណ្តាញសង្គមកាលពីពេលកន្លងមក បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ គួរឲ្យរន្ធត់បំផុត កាលពីម៉ោងជាង១រំលងអាធ្រាតឈានចូលថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២០នេះ នៅឯបណ្តោយផ្លូវ១៤៣ កែងផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ នារីវ័យក្មេងខាងលើដែលបានបាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះក្នុងហ្វេសបុកថា Ah Jruy និងក្នុងហេតុការណ៍នោះក៏មាន បុរសម្នាក់រងរបួសធ្ងន់ដែរ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រថយន្តបុកម៉ូតូមិនបានឈប់មើលជនរងគ្រោះទេ គឺបានបើករថយន្តរត់បាត់តែម្តង។ សូមសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមើលរថយន្តតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីដឹងអត្តសញ្ញាណម្ចាស់ឡានដែលរត់នោះ៕





