ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (Update) រន្ធត់ណាស់! រថយន្តបុកម៉ូតូអូសរាប់ម៉ែត្រ ស្លាប់នារីរូបស្រស់ម្នាក់ ឯអតីតកីឡាករបាល់ទាត់ជម្រេីសជាតិ U16 ម្នាក់ទៀតបានរបួសធ្ងន់ ហេីយរថយន្តបង្កបេីករត់បាត់ស្រមោល

    BY Khmernote Media June 27, 2020
    (Update) រន្ធត់ណាស់! រថយន្តបុកម៉ូតូអូសរាប់ម៉ែត្រ ស្លាប់នារីរូបស្រស់ម្នាក់ ឯអតីតកីឡាករបាល់ទាត់ជម្រេីសជាតិ U16 ម្នាក់ទៀតបានរបួសធ្ងន់ ហេីយរថយន្តបង្កបេីករត់បាត់ស្រមោល

    រាជធានីភ្នំពេញ ៖ នារីរូបស្រស់សោភាម្នាក់បានខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ និងបុរសម្នាក់ទៀតជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បានរងរបួសធ្ងន់ បែកមុខបែកមាត់រលាត់ដៃរលាត់ជើងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ បន្ទាប់ពីពួកគេទាំងពីរនាក់ជិះម៉ូតូ PCX ឌុបគ្នាធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បោះពួយយ៉ាងលឿនទៅបុកពេញទំហឹង អូសទាំងម៉ូតូទាំងមនុស្សជាង៣០ម៉ែត្រហើយបើករត់គេចខ្លួនបាត់។

    ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង០១:០១នាទីយប់រំលងអាធា្រត ឈានចូលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបែកជាបួន លើផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានអោយដឹងថា បុរសជាអ្នកបើកម៉ូតូ ត្រូវបានគេស្គាល់ថាឈ្មោះ ទៀត គឹមហេង អាយុ១៩ឆ្នាំ រងរបួសធ្ងន់ មុខរបរអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បច្ចុប្បន្នជាកីឡាករនៅក្លឹបបាល់ទាត់ វិសាខា។ ចំណែកឯសពនារីរងគ្រោះមានឈ្មោះ គ្រី សុខដាលែន ហៅជ្រុយ ភេទស្រី អាយុ១៨ឆ្នាំ សិស្សសាលាវិទ្យាល័យទួលទំពូង ថ្នាក់ទី១២C1 ស្នាក់នៅជាមួយម្ដាយមីង នៅផ្លូវ២២៨ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើត នៅឡែម ខេត្តបាត់ដំបង ។

    ភ្លាមៗនោះរថយន្តបង្កហេតុសមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយពីបានបុកអូសម៉ូតូ និងសពជាង៣០ម៉ែត្រហើយ បានបើកបន្ថែមល្បឿន តាមផ្លូវ១៤៣ ពីជើងទៅត្បូង រួចបត់ស្ដាំតាមផ្លូវ៣២០ រត់គេចខ្លួនបាត់ស្រមោល បន្សល់បុរសរងគ្រោះរងរបួសបែកមុខបែកមាត់រលាត់ដៃរលាត់ជើងពេញមួយតួខ្លួន រួចងើបអង្គុយមើលនារីរងគ្រោះទាំងស្រឡាំងកាំង មិននិយាយអ្វីទាំងអស់ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ផ្អើលឆោឡោបើកទ្វារផ្ទះចេញមកមើល រួមទាំងអ្នកដំណើរឆ្លងកាត់នោះ បាននាំគ្នាចូលទៅជួយសង្គ្រោះបឋមផងដែរ និងរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តមកជួយដឹកជនរងគ្រោះដើម្បីបញ្ជូនទៅមន្ទីរពេទ្យ ។

    បន្តិចក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯនជន៣គ្រឿង បានមកដល់កន្លែងកើតហេតុ ជាបន្តបន្ទាប់ ហើយគ្រូពេទ្យក៏បានចុះមកជួយសង្គ្រោះបឋមនិងពិនិត្យមើលផងដែរ តែនារីរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ ព្រោះរបួសក្បាលធ្ងន់ធ្ងរពេក។ ចំណែកឯបុរសដែលជាអ្នកបើកម៉ូតូ បន្ទាប់ពីស្មារតីនៅអាចគ្រប់គ្រងខ្លួនឯងបាន ក៏ដើរទៅរើសសម្ភារៈក្នុងម៉ូតូរបស់ខ្លួន ហើយស្ទាក់ស្ទើរចង់ទៅមន្ទីរពេទ្យបន្តិច មិនចង់ទៅបន្តិច តែដោយមានប្រជាពលរដ្ឋ សមត្ថកិច្ចនៅកន្លែងកើតហេតុ ពន្យល់លួងលោមទើបសម្រេចចិត្តឡើងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ពន្លឺ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។

    មួយសន្ទុះក្រោយមកទៀត គេឃើញមិត្តភ័ក្ដិប្រុសស្រីរបស់នារីរងគ្រោះ បានបើករថយន្តទំនើបៗជាច្រើនគ្រឿង មកដល់ចំណុចកើតហេតុខាងលើបន្តបន្ទាប់គ្នា ដោយឃើញពីសភាពជាក់ស្ដែងរបស់ជនរងគ្រោះ ពិតជាគួរអោយរន្ធត់ ក៏ស្រែកទ្រហោយំពេញកន្លែងកើតហេតុ នឹកស្រណោះដូចជាស្រស់ៗពេក មិនគួរណាមិត្តភ័ក្តរបស់ខ្លួនជួបរឿងអកុសលបែបនេះសោះឡើយ ហើយបានទាក់ទងប្រាប់សាច់ញាតិជនរងគ្រោះបានដឹងពីដំណឹងនេះដែរ។

    បច្ចុប្បន្នសមត្ថកិច្ចនគរបាលផ្នែកជំនាញ បានចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីនឹងបន្តឆែកកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីរកអត្តសញ្ញាណរថយន្តបង្កផងដែរ។ ដោយឡែកសពនារីរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay