កូវីដ-១៩

ព្រឹកនេះចិនរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១៩ ករណីបន្ថែមទៀតក្នុងនោះមាន ១៧ ករណីកើតមាននៅក្រុងប៉េកាំង

BY
autoadmin
June 27, 2020

ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានឲ្យដឹងថា គិតត្រឹមព្រឹកថៃសៅរ៍ទី ២៧ ខែ មិថុនានេះ ចិនបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ១៩ ករណីបន្ថែមទៀត។ បើតាមការកតត់សម្គាល់ចំពោះតួលេខនេះវាគឺជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតមួយក្នុងរយៈពេលមួយសបា្តហ៍ចុងក្រោយនេះ ព្រោះកន្លងមកចិនមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីជាមធ្យមត្រឹមតែ ១០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដេ ១៩ ទាំង ១៩ ករណីគឺមាន ១៧ ករណីបានកើតឡើងនៅក្នុងទីក្រុងប៉េកាំងនិងជាករណីចម្លងក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍។

គួរកត់សម្គាល់ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនបានបន្តកើតមានជារៀងរាល់ថ្ងៃ ហើយសម្រាប់ក្រុមអ្នកជំនាញចិនបានដាក់ការបារម្ភថា ប៉េកាំងអាចប្រឈមនឹងរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ ដែលមានលក្ខៈធ្ងន់ធ្ងរដូចដូចរលកទី ១ ដែលបានកើតឡើងនៅក្នុងទីក្រុងវូហានដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះចិនមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៨៣ ៤៦២ ករណី និងស្លាប់ចំនួន ៤ ៦៣៤​ ករណី៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia

Share This Post: