កូវីដ-១៩

ញាក់សាច់! អាមេរិកកត់ត្រាករណីកូវីដ១៩ខ្ពស់បំផុតមិនធ្លាប់មាន ដោយក្នុង១ថ្ងៃមានករណីឆ្លងថ្មីជាង ៤៥,០០០នាក់

BY
autoadmin
June 27, 2020

សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 រហូតដល់ទៅ ៤៥,២៤២ ករណី នៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក) ដែលជាការកើនឡើងករណីក្នុងមួយថ្ងៃច្រើនជាងគេបំផុត ចាប់តាំងពីមានការផ្ទុះឡើងនៃរោគរាតត្បាតជាសកលនេះ។ តួនេះនាំឱ្យសហរដ្ឋអាមេរិកមានអ្នកជំងឺ COVID-19 សរុបចំនួន ២.៤៨ លាននាក់ ខណៈស្លាប់មានប្រហែល ១២៥,០០០នាក់។ ការកើនឡើងនេះបានចាប់ផ្ដើមមានឡើង នៅចំពេលដែលតាមរដ្ឋនានា បានចាប់ផ្ដើមបើកទ្វារសេដ្ឋកិច្ចខ្លួនឡើងវិញ ក៏ដូចជាការបាតុកម្មទូទាំងប្រទេសមួយរយៈមកហើយ ទាក់ទងនឹងការប្រឆាំងការរើសអើសនៅសហរដ្ឋអាមេរិក។

ឆ្លើយតបចំពោះការឆ្លងនាពេលថ្មីៗនេះ លោកអភិបាល Greg Abbott បានបញ្ជាឱ្យបារនៅទូទាំងរដ្ឋ Texas បិទនៅពាក់កណ្តាលថ្ងៃ ហើយតម្រូវឱ្យភោជនីយដ្ឋានកំណត់កន្លែងអង្គុយថយមកត្រឹម ៥០% ខណៈពេលដែលមន្ត្រីរដ្ឋផ្លរីដាបានប្រាប់ឱ្យតាមបារ ត្រូវបញ្ឈប់ការសេពគ្រឿងស្រវឹងនៅតាមកន្លែងរបស់ពួកគេ។ គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកទើបតែបើកទ្វារវិញមិនបានប៉ុន្មានប៉ុណ្ណោះ ហើយចាប់តាំងពីនោះមកមានករណីកើនឡើងជាលំដាប់។ ប្រទេសនេះក៏ទើបតែស្បើយការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេសផងដែរ ដែលទាក់ទងនឹងការរើសអើងពណ៌សម្បុរ បន្ទាប់ពីការស្លាប់របស់លោក Goerge Floyd ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: