PR

អង្គការ FOUR PAWS បានចាត់ទុកការប្រារព្ធពិធីនៅយូលីនថាជាការគំរាមកំហែងដល់សត្វនិងសុខភាពសាធារណៈ

BY
Khmernote Media
June 27, 2020

ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០៖ ទោះបីជាប្រទេសចិនបានដកសត្វឆ្កែចេញពីកាតាឡុកបសុសត្វជាតិរបស់ខ្លួននៅចុងខែឧសភាឆ្នាំ ២០២០ ដោយការហាមឃាត់ការលក់សត្វឆ្កែរស់និងសាច់ឆ្កែជាអាហារក៏ដោយក៏ពិធីបុណ្យសាច់ឆ្កែដែលរៀបចំជាលក្ខណៈឯកជននៅយូលីនរយៈពេល១០ថ្ងៃ រាប់ចាប់ពី ថ្ងៃទី ២១ ខែមិថុនា។ នេះបើយោងតាមអង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ។ ខណៈពេលដែលមិនមានអ្នករៀបចំព្រឹត្តិការណ៍ផ្លូវការ អ្នកស្រុកនៅតំបន់នោះនៅតែបន្តប្រមូលផ្ដុំគ្នាដើម្បីបរិភោគសាច់ឆ្កែនិងផ្លែគូលែននៅក្នុងឱកាសនៃរដូវក្តៅ។ ដោយប្រឈមជាមួយការរីករាលដាលនៃជំងឺរាតត្បាតសកល (COVID-19) ដែលត្រូវបានគេសង្ស័យថាមានដើមកំណើតនៅក្នុងទីផ្សារសត្វរស់ផ្ទាល់នោះ អង្គការ FOUR PAWS អំពាវនាវឱ្យអាជ្ញាធរចិនបញ្ឈប់ការសម្លាប់សត្វឆ្កែខុសច្បាប់នៅយូលីន។ បន្ថែមពីលើភាពសាហាវឃោរឃៅដាក់សត្វយ៉ាងធ្ងន់ធ្ងរ ការសម្លាប់សត្វដោយមិនមានអនាម័យ វាជាកន្លែងបង្កាត់វីរុសឆ្លងពីសត្វទៅមនុស្ស ដូច្នេះវាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈទូទាំងពិភពលោក។

អ្នកសង្កេតការណ៍ក្នុងតំបន់បានលើកឡើងថាពិធីបុណ្យសាច់ឆ្កែដែលត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៩ និងក្លាយជាពិធីមិនផ្លូវការចាប់តាំងពីឆ្នាំ ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិនក្នុងឆ្នាំនេះទៀត។ មានគេរាយការណ៍ទៅ អង្គការ FOUR PAWS ថា រថយន្តដឹកទំនិញជាច្រើនដែលផ្ទុកទៅដោយសត្វឆ្កែបានមកដល់ទីក្រុងយូលីនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ពិធីបុណ្យដ៏កក្រើកនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា។ ក្នុងអំឡុងពេល ១០ ថ្ងៃនៃពិធីបុណ្យនេះ សត្វឆ្កែប្រមាណ ១០០០ ក្បាលនឹងត្រូវបានដង្ហែនៅក្នុងប្រអប់ឈើចង្អៀតនិងទ្រុងដែកហើយទីបំផុតត្រូវបានសម្លាប់ចម្អិននិងបរិភោគនៅក្នុងភោជនីយដ្ឋាននៅតំបន់នោះ។

លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វនិងជាអ្នកគ្រប់គ្រងគម្រោងនៃយុទ្ធនាការការបញ្ចប់ការជួញដូរសត្វឆ្កែនិងឆ្មា បាននិយាយថា “ វាជាការខកចិត្តខ្លាំងណាស់ដែលពិធីបុណ្យនេះត្រូវបានអនុញ្ញាតិឱ្យបន្តដោយអាជ្ញាធរ។ ពួកគេបានជ្រើសរើសធ្វើជាបិទភ្នែកមើលមិនឃើញសកម្មភាពខុសច្បាប់នេះទៅវិញ។ វាបង្ហាញថាការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបញ្ឈប់ការបែងចែកសត្វឆ្កែជាបសុសត្វ គឺជាក់ស្តែងគ្រាន់តែជានិយាយមាត់ទទេប៉ុណ្ណោះ។ ប្រសិនបើអាជ្ញាធរនៅយូលីនមិនធ្វើអន្តរាគមន៍ពួកគេនឹងមិនត្រឹមតែទទួលខុសត្រូវរួមគ្នាចំពោះការសម្លាប់សត្វឆ្កែរាប់ពាន់ក្បាលប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើម្បីបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈទៀតផង។ និងយុទ្ធនាការពាណិជ្ជកម្មសាច់សត្វឆ្មា។ លោកបណ្ឌិត គុគ្រេចា បានបន្ថែមទៀតថា“ លក្ខខណ្ឌគ្មានអនាម័យដែលសត្វឆ្កែទាំងនោះត្រូវបានគេឃាំងទុកនិងសម្លាប់នៅឯពិធីបុណ្យអាចបណ្ដាលនាំឱ្យមានការផ្ទុះឡើងនូវជំងឺដូចជាជំងឺឆ្កួតជ្រូកនិងជំងឺអាសន្នរោគក៏ដូចជាការរីករាលដាលនៃវីរុសឆ្លងពីសត្វទៅមនុស្ស ដូចជា ជំងឺកូវីដ១៩ ដែលយើងបានឃើញរួចមកហើយនោះ។ ប្រទេសចិនមានឱកាសធ្វើជាប្រទេសគំរូមួយ ជាពិសេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែការអនុញ្ញាតឱ្យមានការប្រារព្ធពិធីនេះឡើង បានបង្ហាញថាពួកគេមិនមានភាពច្បាស់លាស់ក្នុងការដោះស្រាយហានិភ័យសុខភាពដែលកើតចេញពីការជួញដូរសាច់ឆ្កែនិងឆ្មានេះឡើយ។”

សត្វឆ្កែនិងឆ្មា ១០ លានក្បាលនៅត្រូវបានសម្លាប់នៅអាស៊ីអាគ្នេយ៍ ការជួញដូរសាច់ឆ្កែនិងឆ្មាមិនមែនមាននៅតែប្រទេសចិននោះទេ។ ការសិក្សាស្រាវជ្រាវរបស់អង្គការ FOUR PAWS បានបង្ហាញថានៅប្រទេសវៀតណាម កម្ពុជា និង ឥណ្ឌូនេស៊ី មានឆ្កែនិងឆ្មាប្រមាណ ១០ លានក្បាលត្រូវបានសម្លាប់យកសាច់របស់ពួកគេជារៀងរាល់ឆ្នាំ ទោះបីមានចំនួននៃប្រជាជនក្នុងស្រុកដែលហូបសាច់នេះមានចំនួនតិចតួចក៏ដោយ។ ក្នុងករណីជាច្រើន សត្វដែសជាសត្វចិញ្ចឹមដែលត្រូវបានចោរលួចពីម្ចាស់របស់វា ត្រូវបានយកមកពន្លិចទឹក ចងក ឬចាក់ ហើយត្រូវបានគេបរិភោគ។ ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មាដោយមាននិរន្តរភាព នៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយនៅថ្នាក់អន្តរជាតិនិងថ្នាក់ជាតិ។ លោកបណ្ឌិត គុគ្រេចា មានប្រសាសន៍ថា “តាមរយៈការងារនិងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និង ភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ អង្គការ FOUR PAWS មានគោលដៅចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ណែនាំពង្រឹងនិងអនុវត្តច្បាប់ការពារសត្វដែលវានឹងបញ្ចប់ការចាប់សត្វឆ្កែនិងឆ្មាយកមកសំលាប់និងបរិភោគ” ។ លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រអង្គការសុខុមាលភាពសត្វនិងសហគមន៍ក្នុងស្រុក ជាមួយនឹងកម្មវិធីថែរក្សាសត្វអនាថា។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាពសុខុមាលភាពសត្វ DMFI និង ACPA ដែលការពារប្រឆាំងនឹងការជួញដូរនៅអាស៊ីអាគ្នេយ៍ក៏ដូចជាអាស៊ីសម្រាប់សម្ព័ន្ធសត្វដែលធ្វើការដើម្បីលើកកម្ពស់សុខុមាលភាពសត្វពាសពេញទ្វីបអាស៊ី។

ការគាំទ្រសម្រាប់ការបញ្ចប់ការជួញដូរដ៏ឃោរឃៅនេះបានទទួលការជំរុញជាសកលដោយទទួលបានហត្ថលេខាជាង ៧៧០,០០០ ចាប់តាំងពីវាបានចាប់ផ្តើមកាលពីចុងឆ្នាំមុន។ ចុចតំណភ្ជាប់នេះដើម្បីចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ឈប់ការជួយដូរសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍៖ https://help.four-paws.org/en/end-dog-and-cat-meat-trade-southeast-asia

Share This Post: