ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឥណ្ឌាពេលនេះមានករណីកូវីដ១៩ កើនឡើងដល់ ៥០០,០០០នាក់ ហើយរំពឹងថាកើនដល់ ១លាននាក់ នៅចុងខែក្រោយនេះ

    BY autoadmin June 27, 2020
    ឥណ្ឌាពេលនេះមានករណីកូវីដ១៩ កើនឡើងដល់ ៥០០,០០០នាក់ ហើយរំពឹងថាកើនដល់ ១លាននាក់ នៅចុងខែក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាគិតមកទល់ពេលនេះ មានករណីនៃជំងឺ COVID-19 សរុបលើសពី ៥០០,០០០ ករណី ដោយរកឃើញអ្នកឆ្លងថ្មីចំនួន ១៨៥,០០នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ក្នុងនោះផងដែរអាជ្ញាធរបាននិយាយថា មានការស្លាប់ថ្មីៗបន្ថែមចំនួន ៣៨៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនស្លាប់សរុបរបស់ឥណ្ឌាកើនដល់ ១៨,៥០០នាក់។

    តួលេខនៃការឆ្លងជំងឺ COVID-19 របស់ឥណ្ឌាមានការកើនឡើងខ្លាំង ប៉ុន្តែវាមិនទាន់ដល់ចំណុចកំពូលរបស់វានោះទេ ដូច្នេះពួកគេរំពឹងថា ជំងឺនឹងឆ្លងដល់ចំណុចកំពូលរបស់នៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយដល់ពេលនោះឥណ្ឌាអាចមានករណីលើសពី ១លាន មុនចប់ខែកក្កដា។ ប្រទេសនេះក៏ទើបតែបើកទ្វារវិញដែរ ប៉ុន្តែករណីឃើញមានការកើនឡើងជាងមុនចាប់តាំងពីបើកសេដ្ឋកិច្ចវិញ ហើយវាបានបង្ខំឱ្យរដ្ឋមួយចំនួនចាប់ផ្ដើមបិទទ្វារឡើងវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: