ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សារានាំយកអណ្តើកធ្វើពីថ្មភក់ចំនួន២ក្បាល និងវត្ថុបុរាណផ្សេងទៀត ដែលបានរកឃើញពីកណ្តាលស្រះស្រង់ទៅទុកក្នុងសារៈមន្ទីរ
BY Khmernote Media
June 27, 2020
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា សម្រេចយកអណ្តើកធ្វើពីថ្មភក់ចំនួន ២ក្បាលរួមជាមួយនិងវត្ថុផ្សេងៗទៀត យកទៅទុកក្នុងសារៈមន្ទីរ ។

គួរបញ្ជាក់ថា គេបានប្រទះឃើញនៅអណ្តើកធ្វើពីថ្មភក់ចំនួន ២ក្បាល ក្នុងកំណាយជួសជុលប្រាសាទកណ្តាលស្រះសង់ ដឹកជញ្ជូនទៅរក្សាទុក នៅសារៈមន្ទីរនរោត្តម ព្រះសីហនុអង្គរ ដើម្បីថែរក្សាទុកពីការបាត់បង់ ។




ប្រភព៖ ក្រសួងព័ត៌មាន