ខ្មែរណូត

ស្វែងរក

  • PR

    រឿង “កូនដុំថ្ម” កំពុងធ្វើអោយមហាជនរំជួលចិត្តគ្រប់គ្នាក្នុងបណ្តាញសង្គមFacebook

    BY Khmernote Media May 10, 2018
    រឿង “កូនដុំថ្ម” កំពុងធ្វើអោយមហាជនរំជួលចិត្តគ្រប់គ្នាក្នុងបណ្តាញសង្គមFacebook

    ទិវាបុណ្យម្ដាយ គឺជាទិវាមួយដែលត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បី រំលឹកនឹកគុណដល់មាតា​ ហើយទិវានេះមានទម្រង់ខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ។​ ក្នុងឆ្នាំនេះ នៅសហរដ្ឋអាមេរិចទិវាបុណ្យម្ដាយនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។

    តាមពិតទៅទិវានេះមិនមែនជាទិវារបស់ខ្មែរនោះទេ​ តែដោយសារប្រជាជនខ្មែរក៏ដូចជាយុវវ័យមួយចំនួនយល់ឃើញថាទិវានេះមានអត្ថន័យល្អ ជួយបណ្តុះគំនិតកូនគ្រប់រូបអោយដឹងគុណនិងគោរពស្រលាញ់អ្នកម្តាយ ទើបទិវានេះចាប់ផ្តើមមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ។

    ដោយឡែកថ្មីៗនេះ យើងសង្កេតឃើញថាមានការផ្ទុះឡើងនូវការ Share​ Video Clip អប់រំខ្លីមួយមានចំណងជើងថា “កូនដុំថ្ម” ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។ Video នោះជាខ្សែភាពយន្តខ្នាតខ្លីដ៏កំសត់ស្រក់ទឹកភ្នែកដែលនិយាយអំពីការលះបង់គ្រប់បែបយ៉ាងរបស់ម្ដាយ ដែលមានអតីតកាលជាកម្មករវាយថ្ម ដើម្បីយកកំរៃមកចិញ្ចឹមកូនប្រុសស្រី។

    រឿងអប់រំខ្នាតខ្លីនេះ បានផលិតឡើងដោយក្រុមហ៊ុនលក់រថយន្តFord ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមអបអរសាទរ និងរំលឹកដល់គុណម្ដាយក្នុងឳកាសទិវាបុណ្យម្ដាយខាងមុខនេះ។

    ដូច្នេះ បើចង់ដឹងថាតើរឿងនេះមានអត្ថន័យអប់រំជ្រាលជ្រៅ និងចាក់ដោតអារម្មណ៍សឹងតែទប់ទឹកភ្នែកមិនបានដល់កម្រិតណា សូមទស្សនា Video ខាងក្រោមនេះទាំងអស់គ្នា។​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay