“កូនបង្កើតវាយម្តាយ ថែមទាំងប្រមាថយកពូថៅកាប់ម្តាយជា ២ កប់ចោលទៀត” លោកយាយឆ្អែតចិត្តពេក មិនព្រមអនុគ្រោះ តែចុងក្រោយលោកអភិបាលខេត្តពោធិ៍សាត់ បានដោះស្រាយដោយវិធីមួយនេះ ទើបលោកយាយព្រម
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដោះស្រាយករណីកូនបង្កើតប្រើអំពើហិង្សាទៅលើម្តាយបង្កើតខ្លួនឯងរហូតដល់ម្តាយបង្កើត ឈឺទាំងកាយ ឈឺទាំងចិត្ត កើតទុក្ខមិនសុខចិត្តក៏បានប្តឹងឡើងទៅភូមិ និងប៉ុស្តិ៍ប៉ុន្តែមិនបានដំណោះស្រាយល្អ ក៏សម្រេចចិត្តឡើងមកដល់សាលាខេត្តពោធិ៍សាត់ ជួបឯកឧត្តមអភិបាលខេត្ត ដោយគាត់មានសមាជដោះស្រាយបញ្ហាឲ្យប្រជាជននៅក្នុងខេត្ត។ លោកយាយបានបន្តថា កូនប្រុសបានវាយធ្វើបាបលោកយាយរហូតជាំឆ្អឹងជំនី ហើយកូនប្រុសលោកយាយក៏បានសារភាពពីកំហុស។

លោកយាយមិនព្រមទទួលយកការអនុគ្រោះឲ្យកូនប្រុសបង្កើត និងកូនប្រសាររបស់លោកយាយទេ ដោយគាត់បាននិយាយថា គាត់ឆ្អែតចិត្ត តែដោយសារការស្វែងរកដំណោះស្រាយរបស់ឯកឧត្តមអភិបាល ជាច្រើនលើក ទីបំផុតលោកយាយក៏ព្រមការអនុគ្រោះ ដោយលោកអភិបាល បានសុំលោកយាយអនុគ្រោះឲ្យកូន ដោយឲ្យកូន និងកូនប្រសារ ក្រាបសំពះដល់ជើងលោកយាយ ឲ្យទៅបំរើលោកយាយ ១ ខែសិន ដើម្បីមើលពីការកែប្រែ តែមានការពិនិត្យតាមដានដោយមេប៉ុស្តិ៍។ ប្រសិនបើកូនទាំងពីរ មិនព្រមកែខ្លួន នៅតែធ្វើបាបលោកយាយ នោះឯកឧត្តមអភិបាល នឹងធ្វើតាមផ្លូវច្បាប់ លែងមានការសម្របសម្រួលហើយ។
គួរបញ្ជាក់ថា អភិបាលខេត្តពោធិ៍សាត់ បានបង្កើតកម្មវិធី «សមាជ» ជួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រៀងរាល់២ថ្ងៃ ក្នុងមួយសប្តាហ៍៕
តោះសុំប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖



