ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយ ជុំវិញគណនីហ្វេសបុកមួយ បង្ហោះព័ត៌មានមិនពិតថាជាឃាតកម្មទៅលេីលោកឧកញ៉ា ដេវីដ ឆាយណាវ៉ា, តាមពិតជាសកម្មភាពថតកុនតែប៉ុណ្ណោះ

    BY Khmernote Media June 27, 2020
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយ ជុំវិញគណនីហ្វេសបុកមួយ បង្ហោះព័ត៌មានមិនពិតថាជាឃាតកម្មទៅលេីលោកឧកញ៉ា ដេវីដ ឆាយណាវ៉ា, តាមពិតជាសកម្មភាពថតកុនតែប៉ុណ្ណោះ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយនៅក្រៅប្រទេសមួយមានឈ្មោះ Mich Heang ដែលបានផុសព័ត៌មានមិនពិតថាមានករណីឃាតកម្មទៅលេីលោកឧកញ៉ា ដេវីដ ឆាយណាវ៉ា នៅក្នុងបុរីប៉េងហ៊ួត ។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់យ៉ាងច្បាស់ថានេះជាព័ត៌មានមិនពិត មិនមែនជាឃាតកម្មឡេីយ គ្រាន់តែជាសកម្មភាពថតកុនតែប៉ុណ្ណោះ។ នាពេលកន្លងមកបុគ្គលរូបនេះតែងតែប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Mich Heang ផុសជេរប្រមាថ មេីលងាយថ្នាក់ដឹកនាំ ជាពិសេសផុសនៅព័ត៌មានមិនពិតជាច្រេីន ដេីម្បីធ្វេីឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងបំពុលបរិយាកាសសង្គម ក៏ដូចជាបង្កឲ្យមានចលាចល និងបង្កឲ្យមានអសន្តិសុខសង្គម ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay