ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចប្រដេញចាប់បានជនសង្ស័យ ឈ្មោះ ទេព ឧត្តមបណ្ឌិត ប្រើប្រាស់ម៉ូតូស៊េរីទំនើប PCX និង Duke ធ្វើសកម្មភាពឆក់កាបូបនារីៗ បាន ៣ ដង

    BY Khmernote Media June 28, 2020
    សមត្ថកិច្ចប្រដេញចាប់បានជនសង្ស័យ ឈ្មោះ ទេព ឧត្តមបណ្ឌិត ប្រើប្រាស់ម៉ូតូស៊េរីទំនើប PCX និង Duke ធ្វើសកម្មភាពឆក់កាបូបនារីៗ បាន ៣ ដង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌស្រាល ដឹកនាំដោយលោកវ/ទោ ទូច រិទ្ធី នាយរងការិយាល័យ បានល្បាតតាមដងផ្លូវម្តុំវត្តទួលទំពួង ផ្លូវ៤៣២ សង្កាត់ទួលទំពួង ខណ្ឌចំការមន ក៏ប្រទះឃើញជនសង្ស័យចំនួន០១នាក់ ទិញម៉ូតូម៉ាក ឌូក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CD-2728 បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងដើរតាមផ្លូវ តែមិនបានសំរេច ពេលនោះកម្លាំងក៏ប្រដេញតាមមកដល់ មុខផ្សារថៃហួត ផ្លូវលេខ៦៣ កែងផ្លូវ៣៥២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ទើបឃាត់ជនសង្ស័យបានឈ្មោះ ទេព ឧត្តមបណ្ឌិត ភេទប្រុស អាយុ២៨ឆ្នាំ ដើម្បីយកមកសាកសួរ តាមចំលើយសារភាពខ្លួនបានធ្វើសកម្មភាពចំនួន០២ដង:

    -លើកទី១ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦:៣០នាទី ខ្លួនបានជិះម៉ូតូម៉ាកហុងដា ភីស៊ីអ៉ិច ពណ៌សមិនចាំស្លាកលេខ បានឆក់កាបូបពីនារីម្នាក់បានសំរេច នៅចំនុច មុខសារមន្ទីគុកទួលស្លែង ផ្លូវ៣៤៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    -លើកទី២ ខ្លួនបានឆក់កាបូបពីនារីម្នាក់កំពុងដើរតាមតែមិនបានសំរេច នៅម្តុំវត្តទួលទំពួង ផ្លូវ៤៣២ សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សំភារៈដកហូតរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកKTM Duke ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1CD-2728។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ការិយាល័យជំនាញ បានសាកសួរ និងក៏សាងសំណុំរឿង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

    ប្រភព៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay