កូវីដ-១៩

ក្នុងមួយសប្ដាហ៍ប្រេស៊ីលមានករណីកូវីដ១៩ រហូតដល់ទៅជិត ២៦០,០០០ ករណី ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន

BY
autoadmin
June 29, 2020

យោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានឱ្យដឹងថា ពួកគេកំពុងប្រឈមមុខជាមួយសប្តាហ៍ដ៏អាក្រក់បំផុតនៃជំងឺឆ្លងរាតត្បាត COVID-19។ ពោលគឺរយៈពេលត្រឹម ៧ថ្ងៃ ប្រេស៊ីលមានករណីសរុបចំនួន ២៥៩,១០៥ ករណី គិតត្រឹមថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។ ប្រទេសនេះក៏បានរាយការណ៍អំពីចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍ខ្ពស់បំផុតទី២ របស់ខ្លួនផងដែរ ដោយមានមនុស្ស ៧,០០៥ នាក់បានស្លាប់។ តួលេខខ្ពស់បំផុតគឺកាលពីសប្តាហ៍មុន ដោយមានអ្នកស្លាប់ចំនួន ៧,២៨៥ នាក់។

ប្រទេសប្រេស៊ីលបច្ចុប្បន្នឈរនៅលេខ២ មានករណីឆ្លងនិងស្លាប់ច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ហើយពួកគេនៅតែប្រឈមមុខនឹងការឆ្លងរាលដាលទប់មិនឈ្នះនោះទេ។ តួលេខថ្មីៗចុងក្រោយបង្អស់បានកើតឡើង ចំពេលក្រុមអ្នកតវ៉ានៅតាមទីក្រុងនានាទូទាំងប្រទេស និងក្រៅប្រទេស ដូចជាទីក្រុង Stockholm ទីក្រុងឡុង និងបាសេឡូណា បានធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីល Jair Bolsonaro និងការដោះស្រាយវិបត្តិសុខភាពរបស់គាត់។ ក្រុមអ្នកជំនាញខ្លះបាននិយាយថា ចំនួនពិតប្រាកដនៃការឆ្លងនិងការស្លាប់នៅក្នុងប្រទេសប្រេស៊ីល ប្រហែលជាខ្ពស់ជាងតួលេខផ្លូវការ។

ក្រសួងសុខាភិបាលក៏បានចាប់ផ្តើមនៅសប្តាហ៍នេះ ដើម្បីធ្វើតេស្តរកជំងឺចំពោះអ្នកដែលស្ថិតក្នុងការសង្ស័យ ប៉ុន្តែយ៉ាងណាប្រទេសមានពលរដ្ឋជាង ២១២ លាននាក់មួយនេះ ហាកនៅតែមានបញ្ហាក្នុងដំណើរការតេស្ដ។ ថ្វីបើប្រទេសនេះមានតួលេខទប់មិនជាប់បែបនេះក្ដី ពលរដ្ឋរបស់ពួកគេនៅតែចចេសបើកទ្វារសេដ្ឋកិច្ចឡើងវិញ ដែលវាកាន់តែជាបញ្ហាបន្ថែមទៀត។ គួរឱ្យដឹងផងដែរថា ប្រទេសប្រេស៊ីលពេលនេះមានករណីឆ្លង COVID-19 ឆ្លងសរុបជាង ១.២ និងការស្លាប់មានជាង ៥,៦០០០ នាក់ ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: