កូវីដ-១៩

សាំងហ្គាពួរមានករណីកូវីដ១៩ សរុបចំនួន ៤៣,៦៦១ ករណី បន្ទាប់ពីរកឃើញករណីថ្មី ២០២នាក់ នៅថ្ងៃច័ន្ទនេះ

BY
autoadmin
June 29, 2020

ក្រសួងសុខាភិបាលសាំងហ្គាពួរ (MOH) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមរបស់ខ្លួនថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ២០២ ត្រូវបានបញ្ជាក់នៅថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ដោយក្នុងនោះមាន ៦នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យមានចំនួនករណីនៃអ្នកឆ្លងជំងឺ COVID-19 នៅសាំងហ្គាពួរមានសរុប ៤៣,៦៦១ នាក់ ខណៈការស្លាប់រក្សាត្រឹម ២៦ នាក់ដដែល។ ករណីភាគច្រើនគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

រំលឹកដែរថាសាំងហ្គាពួរកាលពីថ្ងៃទី១៩ ខែមិថុនា បានឈានចូលដល់ដំណាក់កាលទី២ នៃការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរឹតត្បឹតបិទទ្វាររយៈពេល ២ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ សាំងហ្គាពួរ និងម៉ាឡេស៊ី ក៏បានយល់ព្រមគ្នាអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ព្រំដែន សម្រាប់ក្រុមមនុស្សមួយចំនួន រួមទាំងប្រជាជនដែលកាន់លិខិតឆ្លងដែនរយៈពេលវែង សម្រាប់គោលបំណងអាជីវកម្ម និងការងារ។ ចំណែកតួលេខពីទូទាំងសកលលោកពេលនេះមាន ១០.២ លាននាក់ ខណៈស្លាប់សរុបជាង ៥០០,០០០ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: