ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខឹងឧស្សាហ៍ជេរមកលើក្រុមខ្លួនញយដឹងពេក ទាញដាវកាប់បណ្តាលឲ្យរងរបួសធ្ងន់តែម្តង

    BY Khmernote Media June 29, 2020
    ខឹងឧស្សាហ៍ជេរមកលើក្រុមខ្លួនញយដឹងពេក ទាញដាវកាប់បណ្តាលឲ្យរងរបួសធ្ងន់តែម្តង

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ប្រើ​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​:​៣០​នាទី ត្រង់ចំណុច​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​(​ទ្រី គឹម​ម៉េង​)​ស្ថិតនៅ​ខាងជើង​វត្ត​ត្រពាំង​សាលា ភូមិ​ត្រពាំង​សាលា សង្កាត់​ពង់​ទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។​

    ​ជនរងគ្រោះ​ឈ្មោះ ពេជ្រ សុខា ភេទ​ប្រុស អាយុ​ប្រហែល ២៥​ឆ្នាំ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពង់​ទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ ពៅ ម៉ៅ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពង់ទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។
    ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​:០០​នាទី ជនរងគ្រោះ​បាន​ដើរ​ម្នាក់ឯង​ដោះអាវ មក​កន្លែង​ជនសង្ស័យ​ធ្វើការ ហើយ​ស្រែក​សួររក​អ្នក​ជេរ​ខ្លួន​(​ជនរងគ្រោះ​) ឮដូច្នេះ​ជនសង្ស័យ​ដែល​ខឹង​ជនរងគ្រោះ​ឧស្សាហ៍​ជេរ​មកលើ​ក្រុម​ខ្លួន ក៏​យក​ដាវ​កែច្នៃ​ដែល​ខ្លួន​លាក់ទុក​ក្បែរ​ខ្លួន​កាប់​ទៅលើ​ជនរងគ្រោះ​តែម្ដង​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ​រុស្សី និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដឹក​តាម​ផាស​ស្អាប់​យកមក​ប្រគល់ជូន​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ពង់ទឹក ដើម្បីឱ្យ​សមត្ថកិច្ច​ធ្វើការ​តាម​នីតិវិធី​ច្បាប់ ៕

    ប្រភព៖​ ស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay