PR

អ៊ែមមឺរឹតបានត្រៀមខ្លួនជាស្រេចដើម្បីបម្រើអ្នកដំណើរនិងស្វាគមន៍ភ្ញៀវទេសចរមកកាន់ទីក្រុងឌូបៃ

BY
Khmernote Media
June 29, 2020

ឌូបៃ អារ៉ាប់រួម ២៩ មិថុនា ២០២០ – អ៊ែមមឺរឹតស្វាគមន៍ពង្រាងអនុស្សារណៈថ្មីនៃការធ្វើដំណើរតាមផ្លូវអាកាសចុងក្រោយបង្អស់ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរអន្តរជាតិសម្រាប់ពលរដ្ឋអារ៉ាប់រួម អ្នកស្រុកនិងភ្ញៀវទេសចរ ហើយនិងបើកទីក្រុងឌូបៃសម្រាប់ ពាណិជ្ជកម្ម និងភ្ញៀវទេសចធ្វើដំណើរកម្សាន្តចាប់ពីថ្ងៃទី ៧ ខែកក្កដា ខណៈពេលដែលដាក់ចេញនូវវិធានការប្រុងប្រយ័ត្នដើម្បីធានាសុខភាពនិងសុវត្ថិភាពរបស់អ្នកដំណើរនិងសហគមន៍។

• ឌូបៃនឹងបើកសម្រាប់ភ្ញៀវទេសចរចាប់ពីថ្ងៃទី ៧ ខែកក្កដា អ៊ែមមឺរឹតបើកដំណើរការផ្សព្វផ្សាយពីឌូបៃជាគោលដៅ
• ពង្រាងអនុស្សារណៈថ្មីបានបើកការធ្វើដំណើរសម្រាប់ពលរដ្ឋអ៊ែមមឺរឹត អ្នកស្រុកនិងអ្នកទេសចរអន្តរជាតិដោយមានវិធានការណ៍ច្បាស់លាស់ដើម្បីការពារសុខភាពនិងសុវត្ថិភាពសហគមន៍
• បណ្តាញរបស់អ៊ែមមឺរឹតបានពង្រីកដល់ ៤៨ ទីក្រុង

ពង្រាងអនុស្សារណៈទាំងនេះសម្រាប់ការធ្វើដំណើរចេញចូលពីអាកាសយានដ្ឋានឌូបៃត្រូវបានប្រកាសនៅក្រោមការណែនាំរបស់អនុប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមនិងជាអ្នកគ្រប់គ្រងនៃទីក្រុងឌូបៃ អ្នកអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum និងអ្នកស្នងរាជបន្ទាប់របស់ព្រះអង្គម្ចាស់នៃទីក្រុងឌូបៃនិងជាប្រធាននៃក្រុមប្រឹក្សាប្រតិបត្តិ អ្នកអង្គម្ចាស់ Sheikh Hamdan bin Mohammed bin Rashid Al Maktoum និងគណៈកម្មាធិការជាន់ខ្ពស់នៃវិបត្តិនិងការគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយអ្នកអង្គម្ចាស់ Sheikh Mansour bin Mohammed bin Rashid Al Maktoum ។

អ៊ែមមឺរឹតបានប្រកាសពីជើងហោះហើរបន្ថែមទៀតសម្រាប់អ្នកដំណើរដែលមានគោលដៅសរុបរបស់ខ្លួនទៅកាន់ទីក្រុងចំនួន ៤៨ ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជនដែលមានបំណងចង់វិលត្រឡប់ទៅគេហស្ថានវិញ ឬអ្នកដែលធ្វើដំណើរក្នុងគោលបំណងសំខាន់ៗ។ នៅខែកក្កដា ក្រុមហ៊ុននឹងបន្ថែមជើងហោះហើរទៅកាន់ទីក្រុង៖ ទីក្រុងឡុងដ៍ ហ៊ីដ្រូវ (Heathrow) មែនឆេសស្ទឺ (Manchester) ទីក្រុងហ្វ្រែងហ្វើត(Frankfurt) ប៉ារីស (Paris) ស្សូនីច (Zurich) ម៉ាឌ្រីដ (Madrid) អាមស្ទឺដាម (Amsterdam) ខូពេនហេហ្គែន(Copenhagen) ដាប្រ៊ីន (Dublin) ញ៉ូយក JFK (New York JFK) តូរុនតូ (Toronto) គូឡាឡាំពួ សិង្ហបុរីនិងហុងកុង។

អតិថិជនអាចកក់ការហោះហើររវាងគោលដៅនានានៅមជ្ឈឹមបូព៌ា អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបឬ ទ្វីបអាមេរិក ដោយមានភាពងាយស្រួលក្នុងការតភ្ជាប់នៅឌូបៃដរាបណាពួកគេបំពេញតាមតម្រូវការនៃការធ្វើដំណើរនិងអន្តោប្រវេសន៍នៃប្រទេសគោលដៅរបស់ពួកគេ។

HH Sheikh Ahmed bin Saeed Al Maktoum ប្រធាននិងជានាយកប្រតិបត្តិអ៊ែមមឺរឹតបានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ HH Sheikh Mohammed bin Rashid និង HH Sheikh Hamdan bin Mohammed សម្រាប់ការណែនាំផ្លូវការចុងក្រោយដើម្បីបើកការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញដែលបង្ហាញពីចក្ខុវិស័យរបស់ពួកគាត់ចំពោះទីក្រុងឌូបៃក្នុងនាមជាមេដឹកនាំពិភពលោកក្នុងវិសយ័ ពាណិជ្ជកម្មនិងទេសចរណ៍។ នេះគឺជាការបញ្ជាក់យ៉ាងមុតមាំអំពីការត្រៀមខ្លួនរបស់ទីក្រុងឌូបៃដើម្បីបន្តសកម្មភាពអាកាសចរណ៍និងសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការធ្វើផែនការការត្រួតពិនិត្យនិងការរៀបចំដ៏ទូលំទូលាយ។ យើងជឿជាក់ថាវិធានការណ៍ពហុស្រទាប់ដែលត្រូវបានបង្កើតឡើងនៅលើអាកាសនៅលើដីនិងនៅទូទាំងទីក្រុងអាចឱ្យយើងកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនិងគ្រប់គ្រងរាល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព។ យើងជឿជាក់ថាទីក្រុងនានានៅជុំវិញពិភពលោកកំពុងធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ ហើយឆាប់ៗនេះនឹងមានការផ្ដល់ជូនដំណឹងអំពីតម្រូវការតាមព្រំដែនរបស់ពួកគេសម្រាប់អ្នកដំណើរអន្តរជាតិ។”

លោកបន្តថា៖ “ប៉ុន្មានសប្តាហ៍ទៀតនឹងមានការសាកល្បងដ៏ធំមួយសម្រាប់វិស័យអាកាសចរណ៍ទាំងមូលតាមមធ្យោបាយជាច្រើន។ នៅអ៊ែមមឺរឹត យើងសង្កេតឃើញមាននិន្នាការវិជ្ជមាននៃការបង្កើតចរាចរណ៍នៅតាមបណ្តាញរបស់យើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជនរបស់យើង។”

អ៊ែមមឺរឹតក៏បានបើកការផ្សាយពាណិជ្ជកម្មដើម្បីប្រាប់ពិភពលោកថាឌូបៃបានបើកត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅទីនេះ។

សុខភាពនិងសុវត្ថិភាពជាចម្បង៖ អ៊ែមមឺរឹតបានអនុវត្តវិធានការណ៍គ្រប់ជ្រុងជ្រោយនៅគ្រប់ជំហានស្តីពីការធ្វើដំណើររបស់អតិថិជនដើម្បីធានាសុវត្ថិភាពដល់អតិថិជននិងនិយោជិករបស់ខ្លួននៅលើដីនិងលើអាកាសរួមទាំងការចែកចាយនូវឧបករណ៍អនាម័យដូចជារបាំងមុខស្រោមដៃដៃ ទឹកលាងដៃ និងក្រដាសជូតអនាម័យនិងថ្នាំប្រឆាំងនឹងបាក់តេរីដល់អតិថិជនទាំងអស់។ សម្រាប់ព័ត៌មានបន្ថែមស្តីពីវិធានការទាំងនេះនិងសេវាកម្មដែលមាននៅលើជើងហោះហើរនីមួយៗសូមចូលទៅកាន់គេហទំព័រ www.emirates.com/yoursafety

ការរឹតបន្តឹងលើការធ្វើដំណើរ៖ អតិថិជនត្រូវបានគេរំលឹកថាការរឹតបន្តឹងលើការធ្វើដំណើរនៅតែមាន ហើយអ្នកដំណើរនឹងត្រូវទទួលឲ្យហោះហើរបានប្រសិនបើពួកគេគោរពតាមលក្ខខណ្ឌ័ហោះហើរនិងលក្ខខ័ណ្ឌនៃការចូលប្រទេសនៃគោលដៅរបស់ពួកគេ។ សូមចូលទៅកាន់ www.emirates.com/wherewefly ទេសចរទៅកាន់ទីក្រុងឌូបៃគួរតែមានធានារ៉ាប់រងសុខភាពអន្តរជាតិដែលគ្របដណ្តប់លើជំងឺពី Covid-19 សម្រាប់រយៈពេលនៃការស្នាក់នៅរបស់ពួកគេ។ ព័ត៌មានបន្ថែមអំពីតម្រូវការចូលសម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ឌូបៃអាចរកបាននៅទីនេះ។

ប្រជាជននិងអ្នកមានលំនៅស្ថាននៅអារ៉ាប់រួម៖ មានបំណងក្នុងការវិលត្រឡប់មកឌូបៃវិញអាចពិនិត្យមើលតម្រូវការចុងក្រោយនៅ៖ www.emirates.com/returntoDubai ។

Share This Post: