ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនើបមែន! រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ដើម្បីទុកសម្អាតតាមដងផ្លូវ និងតាមសួនច្បារ

    BY Khmernote Media June 30, 2020
    ទំនើបមែន! រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ដើម្បីទុកសម្អាតតាមដងផ្លូវ និងតាមសួនច្បារ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន ០២គ្រឿង ដើម្បីអាចបោសសម្អាតនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីនទាំងពីរ គ្រឿងនេះ គឺជាអំណោយរបស់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។

    ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ទាំង២នេះ នឹងជួយសម្រួលដល់ការបោកសម្អាតតាមដងផ្លូវ និងសួនច្បារឲ្យកាន់តែមានភាពងាយស្រួល និងមានអនាម័យ ដើម្បីឲ្យទីក្រុងភ្នំពេញរបស់យើងមានភាពស្រស់ស្អាត និងកាន់តែមានសោភណ្ឌភាព៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay