កូវីដ-១៩

ប្រទេសថៃមានករណីកូវីដ១៩ នាំចូលចំនួន២ ហើយគ្មានករណីក្នុងស្រុករយៈពេល ៣៦ ថ្ងៃមកហើយ

BY
autoadmin
June 30, 2020

អ្នកស្រីវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ប្រទេសថៃបានរកឃើញករណីថ្មីចំនួន ២ ដោយគ្មានការស្លាប់ថ្មីនោះទេ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ករណីទាំង ២ គឺជាបុរសអាយុ ២៧ឆ្នាំ និង ២៨ឆ្នាំ ដែលបានវិលត្រឡប់ពីប្រទេសកាតាវិញ ហើយស្ថិតនៅក្រោមការដាក់ដោយឡែកនៅឆុនបូរី។ ពួកគេទាំង ២នាក់ មិនបានចេញរោគសញ្ញានោះទេ។

គិតត្រឹមថ្ងៃនេះចំនួនករណីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃមានចំនួន ៣,១៧១ នាក់ ដោយក្នុងនោះមានករណីក្នុងស្រុកចំនួន ២,៤៤៤ ករណី និង ២៣៤ ករណី ត្រូវបានរកឃើញនៅកន្លែងដាក់ដាច់ដោយឡែករៀបចំដោយរដ្ឋ។ ក្នុងនោះមាន ៥៧ ករណី កំពុងស្ថិតក្រោមការព្យាបាល ខណៈអ្នកជំងឺ ៣,០៥៦ នាក់ បានជាសះស្បើយ ហើយមនុស្ស ៥៨នាក់បានស្លាប់។ ទូទាំងពិភពលោកចំនួនករណីដែលបានបញ្ជាក់បានកើនឡើងដល់ ១០.៤ លាននាក់ និងស្លាប់ជាង ៥០០,០០០ នាក់ បូករួមទាំងការកើនឡើង ១៥៩,០០០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: