ព័ត៌មានជាតិ

ចេញឆក់ពីល្ងាច លុះព្រឹកឡើងត្រូវសមត្ថកិច្ចក្របួចបានទាំងអស់

BY
srey nuch
June 30, 2020

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីឆក់កាបូបជនជាតិជប៉ុន នៅចំណុចមុខស្ថានីយ៍ប្រេង PTT តាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:៤៦នាទី ដោយជនសង្ស័យ០៣នាក់ ។

ជនបង្កឡើងដោយជនសង្ស័យ ០៣នាក់នោះរួមមាន៖
១-ឈ្មោះ ថោង សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
២-ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
៣-ឈ្មោះ ឌួង ចិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិជប៉ុន ឈ្មោះ SAHASHI AKIMASA ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិជប៉ុន មុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅសណ្ឋាគារ BK ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (កាន់លិខិតឆ្លងដែនលេខMU5696523 ) សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ធំ1k-5815 , ២-ម៉ាកស្កុពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខពេញ1IG-9663 របស់ជនសង្ស័យ , កាបូបយួដៃ១ ឡេបថប០១គ្រឿង និងសៀវភៅ០១ក្បាល ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: