Vivo ត្រៀមបញ្ចេញស្មាតហ្វូន X50 Series 5G ចូលមកទីផ្សារប្រទេសកម្ពុជានា ខែកក្កដា
PR June 30, 2020 Khmernote

ប៉ុន្មានសប្តាហ៍មកនេះក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ឃើញថាមានការសកម្មមែនទែននៅលើបណ្តាញសង្គមហ្វេសប៊ុក។ បើតាមការសង្កេតឲ្យឃើញជាក់ស្តែងទៅលើការបង្ហោះលើរូបភាពក៏ដូចជាវីដេអូ មួយចំនួនគឺពាក់ពន្ធ័ទៅនឹងស្មាតហ្វូននៃត្រកូល X ជំនាន់ចុងក្រោយ ដែលទើបតែបានធ្វើការប្រកាស់ឲ្យដំណើរការថ្មីៗនៅទីផ្សារនៃប្រទេសចិន ផងដែរនោះគឺម៉ូឌែលស្មាតហ្វូន X50 Series ។

មួយវិញទៀតបើតាមរបាយការណ៏ និងការវិភាគរបស់ទស្សនៈមួយចំនួនបានរំពឹងថា ស្មាតហ្វូន X50 Series អាចនឹងបង្ហាញខ្លួននៅលើទីផ្សារបន្ទាប់គឺប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌា។ ប៉ុន្តែបើមើលទៅតាមភាពជាក់ស្តែងសន្ទុះនៃការផ្សព្វផ្សាយគឺប្រហែលមិនមែនប្រទេសទាំង 4 ទេ។ លើកនេះទីផ្សារកម្ពុជាប្រហែលជាសុំលេខរៀងទី 1 វិញម្តងហើយមើលទៅដែលនាំយកនូវស្មាតហ្វូននៃត្រកូល X ម៉ូឌែល vivo X50 Series មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់បន្ទាប់ពីប្រទេសចិនផងដែរ។

ចង់ដឹងអំពីព័ត៌មានឲ្យកាន់តែលំអិត នឹងជាក់លាក់ជាងនេះលោកអ្នកអាចធ្វើការតាមជាមួយនឹងផេផ្លូវការ vivoKH ។