ព័ត៌មានជាតិ

គ្រោះថ្នាក់អគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់បឹងទំពន់ទី២ បង្កឲ្យមានការភ្ញាក់ផ្អើរយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ

BY
srey nuch
June 30, 2020

ភ្នំពេញ៖ នៅមុននេះបន្តិចមានគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើរដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរហត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍សហការជាមួយនឹងរថយន្តពន្លត់អគ្គីភ័យកំពុងធ្វើការបាញ់ពន្លត់នៅកន្លែងកើតហេតុ។

ហេតុការអគ្គីភ័យនេះបានឆាបឆេះឡេីងនៅវេលាម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានវត្តមានរបស់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះជួយអន្តរាគមន៍ផងដែរ ។
ក្នុងនោះក៏បណ្ដាលអោយមាន កម្លាំងប្រជាការពារខណ្ឌមានជ័យម្នាក់រងរបួស ធ្លាក់កញ្ចក់ពីលេី បណ្ដាលឲ្យ របួសដៃផងដែរ ។

សូមរងចាំដំណឹងបន្ថែម

ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: