ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Li Ka-shing មហាសេដ្ឋីលេខ១ប្រចាំទីក្រុងហុងកុងសម្រេចចិត្តផ្ទេរដំណែងកំពូលខ្លួនទៅកូនប្រុសច្បងរបស់លោក បន្ទាប់ពី…

    BY Khmernote Media May 11, 2018
    លោក Li Ka-shing មហាសេដ្ឋីលេខ១ប្រចាំទីក្រុងហុងកុងសម្រេចចិត្តផ្ទេរដំណែងកំពូលខ្លួនទៅកូនប្រុសច្បងរបស់លោក បន្ទាប់ពី…

    ហុងកុង ៖ មហាសេដ្ឋីលំដាប់លេខ១ប្រចាំនៅទីក្រុងហុងកុងលោក Li Ka-shing បានសម្រេចចិត្តលាលែងពីដំណែងជាប្រធានក្រុមហ៊ុនយក្ស Cheung Kong Holdings កាលពីម្សិលមិញនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានដ៏កក្រើកមួយ នាកាលពីម្សិលមិញនេះថា លោក Li Ka-shing បានសម្រេចដកខ្លួនចេញពីដំណែងប្រធានក្រុមហ៊ុនយក្ស Cheung Kong Holdings ដោយផ្ទេរវាទៅអោយកូនប្រុសច្បងរបស់លោក។ ក្នុងវ័យ៩០ឆ្នាំមហាសេដ្ឋីលេខ១នៅហុងកុង លោក Li Ka-shing បានសម្រេចចិត្តលាលែងពីដំណែងជាប្រធានក្រុមហ៊ុន Cheung Kong Holdings បន្ទាប់ពីបញ្ចប់នៅកិច្ចប្រជុំទូទៅប្រចាំឆ្នាំនៅក្រុមហ៊ុន CK Hutchison និង CK Asset ។

    ដំណែងប្រធានក្រុមហ៊ុនយក្សមួយនេះបានធ្លាក់លើដៃរបស់កូនប្រុសច្បងរបស់លោកគឺ លោក Victor Li Tzar Kuoi តែទោះជាយ៉ាងណាលោក Li Ka-shing ក៏នៅតែជាទីប្រឹក្សាជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនមួយនេះដដែល។ គួរំលឹកឡើងវិញដែលថាលោក Li Ka-shing ប្រឡូកនៅក្នុងវិស័យជំនួញនេះអស់រយៈពេលជាង៧៨ឆ្នាំមកហើយ ទ្រព្យសម្បត្តិសរុបរបស់គាត់មានតម្លៃរហូតដល់ទៅ ៣៦,០០០លានដុល្លារ។ គាត់ក៏ជាមហាសេដ្ឋីលេខ១ប្រចាំនៅទីក្រុងហុងកុងរយៈពេលជាង២០ឆ្នាំជាប់គ្នា និងមានក្រុមហ៊ុនជាបុត្រសម្ព័នធំៗចំនួន៤ក្នុងដៃដូចជា ក្រុមហ៊ុន CK Hutchison ក្រុមហ៊ុន CK Asset ក្រុមហ៊ុន CK Infrastructure និងក្រុមហ៊ុន Power Assets៕

    អត្ថបទ ៖ Mali
    ប្រភព ៖ chinaplus

    Share This Post:
    MPO4D jitutoto mpo4d Mpoplay