ព័ត៌មានជាតិ

សូមប្រយ័ត្ន! ក្រសួងសុខាភិបាលណែនាំកុំឲ្យប្រើផលិតផល ដែលផ្សាយតាមហ្វេសប៊ុកថា រួមភេទបានយូរបានខ្លាំង ឡើងលឿន និងប្រដាប់ភេទធំ ព្រោះប៉ះពាល់ដល់សុខភាព

BY
Khmernote Media
June 30, 2020

រាជធានីភ្នំពេញ៖ ថ្មីៗនេះ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ទឹកប៉ូវកម្លាំង X Boost ដែលកំពុងផ្សាព្វផ្សាយលក់ ភេសជ្ជៈ X Boost គ្មានការពិនិត្យទៅលើគុណភាព និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រ និងបំផ្លើសហួសពីការពិតដូចជា៖ សិចបានយូរ វ៉ៃបានយូរខ្លាំង ឡើងលឿន សំបូរទឹកកាម លិង្គធំវែង កាត់បន្ថយទឹកនោមផ្អែម ជួយតំរងនោម តាមគណនីហ្វេសប៊ុកឈ្មោះ ទឹកប៉ូវកម្លាំង X Boost និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

ក្រសួងសុខាភិបាល នឹងមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ទឹកប៉ូវកម្លាំង X Boost ដែលបានផ្សព្វផ្សាយលក់ ភេសជ្ជៈ X Boost នេះទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១ អបស! ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាធរមាន៕

Share This Post: