ព័ត៌មានជាតិ

ដោយសារតែភ្លើងប្រចណ្ឌ ខាងស្រីយកកាំបិតប៉័ងតោមកកាត់ប្រដាប់ភេទខាងប្រុសស្ទើរដាច់

BY
Khmernote Media
July 1, 2020

ខេត្តកំពង់ធំ៖ បុរសម្នាក់បានរងរបួសប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ក្រោយត្រូវស្ត្រីម្នាក់យកកាំបិតប៉័ងតោមកកាត់។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង១០ និង១០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជនសង្ស័យមានឈ្មោះ រិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំណែកឯជនរងគ្រោះមានឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានជនសង្ស័យ ដែលជាស្រីកំណាន់ បានយកកាំបិតប៉័ងតោមកកាត់អាអូនតូច (ប្រដាប់ភេទ) ស្ទើរដាច់ ហើយថែមទាំងកាប់មួយកាំបិតចំភ្លៅទៀតផង ដោយសារតែភ្លើងប្រចណ្ឌ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក ចំណែកឯជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យយកមកចាត់វិធានការតាមផ្លូវច្បាប់៕

Share This Post: