កូវីដ-១៩

ព្រឹកនេះ អ្នកជំងឺកូវីដ១៩ម្នាក់ទៀតត្រូវបានព្យាបាលជាសះស្បើយ អ្នកឈឺនៅសល់តែ១០នាក់ប៉ុណ្ណោះ

BY
Khmernote Media
July 1, 2020

ក្រសួង​សុខាភិបាល​បានធ្វើការ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះ​ថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។

អ្នក​ជា​សះស្បើយ​រូប​នេះ គឺជា​បុរស​ជនជាតិឥណ្ឌូនេស៊ី អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន១០នាក់ប៉ុណ្ណោះ (ស្ត្រី ០១នាក់ និងបុរស ០៩នាក់)៕

Share This Post: