បើជួបដៃគូស្នេហ៍ ដែលមានចំណុចទាំង៥នេះ រៀបការជាមួយគាត់ទៅមិនខុសបំណងទេ
ការស្រលាញ់គ្នាយើងពុំបានដឹងទេថា តើនឹងត្រូវរួមផ្លូវជាមួយគ្នាដល់ដំណាក់កាលណានោះ។ អ្នកខ្លះក៏សមបំណង អ្នកខ្លះទៀតក៏បែកបាក់គ្នា ប៉ុន្ដែខាងក្រោមនេះគឺជាសញ្ញាណទាំង៥ ដែលបញ្ជាក់យ៉ាងច្បាស់ថា ស្នេហារបស់អ្នកអាចឈានទៅដល់ជីវិតគូជាមួយនឹងគ្នា៖
១. ស្នេហាមួយដែលមិនមានភាពតានតឹង៖ នៅពេលដែលអ្នកស្រលាញ់គ្នាជាមួយនឹងអារម្មណ៍ពោរពេញទៅដោយសុភមង្គល អារម្មណ៍ជាខ្លួនឯងមិនមានការផ្លាស់ប្ដូរដើម្បីអ្នកណានោះ បញ្ជាក់ថានេះជាសញ្ញាណដ៏ល្អមួយដែលអ្នកប្រាកដថាម្នាក់នេះហើយជាជម្រើសដ៏ត្រឹមត្រូវរបស់អ្នក។
២. ដៃគូរបស់អ្នកជាមនុស្សម្នាក់ដែលអ្នកនឹកដល់មុនគេ៖ មិនថាអ្នកទៅដល់ទីណា រឺញ៉ាំអ្វីកន្លែងណានោះទេអ្នកតែងតែនឹកឃើញដៃគូរបស់អ្នកគ្រប់ពេល ជាពិសេសអ្នកតែងតែរំលឹកឈ្មោះគេឡើងមករហូត ត្រឹមប៉ុណ្ណឹងក៏ធ្វើឲ្យអ្នកមានក្ដីសុខទៅហើយ។
៣. គោលបំណងថ្ងៃអនាគតមានចំណែកដៃគូរបស់អ្នក៖ សេចក្ដីប្រាថ្នារបស់អ្នកនៅថ្ងៃមុខតែងតែលេចឡើងនូវវត្តមានដៃគូរបស់អ្នករហូត មិនថាទិញផ្ទះ, គំរោងទៅទីណាក៏នឹកឃើញតែគេម្នាក់។
៤. អាចទទួលយកគុណសម្បត្តិ និងគុណវិបត្តគ្នាទៅវិញទៅមក៖ មិនមាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហេតុនេះអាស្រ័យថាតើអ្នកអាចទទួលយកគ្នាបានដែររឺទេ? បើសិនជាអ្នកអាចទទួលយកបាននោះស្នេហាអ្នកនិងទទួលបាននូវសុភមង្គលជាមិនខាន។
៥. ជំនះបញ្ហានៅក្នុងជីវិតជាមួយអ្នក៖ ដូចដែលគេនិយាយចឹងដែរ”មានសុខរួមសុខ មានទុក្ខរួមទុក្ខ” បើសិនជាអ្នករកបានមនុស្សប្រុសបែបនេះ បានន័យថាអ្នកជាមនុស្សម្នាក់ដែលសំណាងបំផុត ព្រោះមិនថាមានឧបសគ្គយ៉ាងណាក៏គេនូវតែទ្រាំនៅជំនះជាមួយនឹងអ្នករហូត៕
អត្ថបទ៖ Sai
ប្រភព៖ mthai