ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ (កល្យាណម៉ាស្សា)លួចលាក់រកស៊ីផ្លូវភេទ នៅខណ្ឌសែនសុខ រកឃើញស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន

    BY Khmernote Media July 1, 2020
    សមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ (កល្យាណម៉ាស្សា)លួចលាក់រកស៊ីផ្លូវភេទ នៅខណ្ឌសែនសុខ រកឃើញស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន

    ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤ម៉៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ១១១ អ.យ.ឍ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ៖

    ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា និងសង្គ្រោះជនរងគ្រោះបានចំនួន ០៣នាក់ ស្រី (អនីតិជន ០១នាក់) ករណី បើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (កល្យាណម៉ាស្សា) នៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។ វត្ថុតាងដកហូត ៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay