កូវីដ-១៩

សហរដ្ឋអាមេរិកកត់ត្រាករណីកូវីដ១៩ ថ្មីជាង ៥០,០០០ ករណី ដែលជាការឆ្លងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មាន

BY
autoadmin
July 2, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 រហូតដល់ទៅជាង ៥០,០០០ នាក់ ក្នុងមួយថ្ងៃ ដែលជាចំនួនប្រចាំថ្ងៃមួយខ្ពស់បំផុតមិនធ្លាប់មានពីមុន។ នៅថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥២,៧៨៨ ករណី ដែលភាគច្រើនចេញពីរដ្ឋ Texas, Arizona, California, North Carolina និង Georgia ។

រដ្ឋជាច្រើនកំពុងរាយការណ៍អំពីការកើនឡើងនៃចំនួនអ្នកបញ្ជូនមន្ទីរពេទ្យ និងការធ្វើតេស្តរក COVID-19 នៅពេលប្រទេសនេះទើបតែចាប់ផ្តើមបិទទ្វារអាជីវកម្មទៅវិញ។ យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ឥឡូវនេះអាមេរិកមានការឆ្លងសរុបរហូតដល់ទៅជាង ២.៦ លាននាក់ ខណៈការស្លាប់បានហក់ឡើងដល់ ១២៨,០០០ នាក់។ ដូច្នេះមានន័យថា សហរដ្ឋអាមេរិកបានឈរលេខ១ ទាំងការឆ្លង និងការស្លាប់ ដោយសារជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍

Share This Post: