ព័ត៌មានជាតិ

ចោរដាច់យ៉ៃដើរលួចកាមេរ៉ាសុវត្ថិភាពគេយកទៅលក់ ត្រូវសមត្ថកិច្ចក្របួចជាប់

BY
Khmernote Media
July 2, 2020

ខេត្តកណ្តាល៖ ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនន ក្រោយធ្វើសកម្មភាពលួចម៉ូទ័របូមទឹក កាមេរ៉ាសុវត្ថិភាព និងកង់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០១ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅចំណុចផ្ទះសំណាក់អរុណរស្មី ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះ០២នាក់៖ ទី១-ឈ្មោះ តាំ សឹមអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះសុង សុធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ហើយអ្នកទាំង០២នាក់រស់នៅភូមិថ្នល់ទទឹង ឃុំដណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យ០៤នាក់៖ ទី១-ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាឡក ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ វុធ វិចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ទី៣-ឈ្មោះ សេង ប៊ុនលៀង ហៅហ៊ីង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល និង៤-ឈ្មោះ ធឿន ចាន់ថន ហៅ ចឺ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ វត្ថុតាងចាប់បានរួមមាន៖ ទី១-កាមេរ៉ាសុវត្ថិភាព ០៣ និងទី២-ម៉ូទ័របូមទឹក០១។ ចំពោះសម្ភារៈបាត់បង់ កង់ពណ៌ស០១គ្រឿង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុ ជនរងគ្រោះបានបាត់ម៉ូទ័របូមទឹក០១គ្រឿង កាមេរ៉ាសុវត្ថិភាព០៣គ្រឿង និងកង់០១គ្រឿង។ លុះរហូតដល់ថ្ងៃទី៣០ ខែឆ្នាំដដែលទើបជនរងគ្រោះឃាត់បានជនសង្ស័យរួចរាយការណ៍ជូនមកសមត្ថកិច្ច។ តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះសរ វិរៈ បានសារភាពថាខ្លួនជាអ្នកចូលលួច បន្ទាប់ពីលួចបាន ហើយខ្លួនបានយកឲ្យឈ្មោះវុធ វិចិត្រ និងឈ្មោះ សេង ប៊ុនលៀង ហៅហ៊ីង និងឈ្មោះធឿន ប៊ុនថន ហៅចឺ ជាអ្នកយកទៅលក់ ដើម្បីបានលុយចែកគ្នាចាយ។ ជនសង្ស័យទាំង៤នាក់ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន។ ករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

Share This Post: