វិធីងាយៗដើម្បីសំអាតគ្រឿង Make Up ចេញពីផ្ទៃមុខបានស្អាតដោយខ្លួនឯង
ខណៈពេលដែលនារីចូលចិត្តធ្វើការតុបតែងមុខ ហេតុនេះពួកគេក៏គួរតែស្វែងយល់ពីរបៀបនៃការតុបលាងវាចេញដូចគ្នា។ ដោយមានអ្នកជំនាញបានលើកឡើងថាបើសិនជានារីធ្វើការគេងទាំងមិនបានសំអាតមុខឲ្យស្អាតនោះ វាធ្វើឲ្យប៉ះពាល់ដល់ស្បែកមុខជាខ្លាំង។ ហេតុនេះអ្នកគួរតែរៀនឲ្យចេះពីវិធីនៅក្នុងការជូតសំអាតគ្រឿងតុបតែងមុខដោយវិធីងាយៗទាំងនេះ៖
១. ប្រេងដូង៖ នេះជាវិធីមួយដ៏មានប្រសិទ្ធភាពជាពិសេសនៅតំបន់ភ្នែករបស់អ្នក ដូចជាម៉ាស្ការា និង Eyeliner។ ដោយអ្នកគ្រាន់តែយកប្រេងដូងដាក់នៅលើក្រណាត់ស្អាតហើយយកមកជូតស្រាលនៅលើផ្ទៃមុខជាការស្រេច។

២. ទឹកដោះគោ និងប្រេងអាល់ម៊ុន៖ អ្នកគ្រាន់តែលាយប្រេងអាល់ម៊ុន២ ទៅ៣ដំណក់ចូលទៅក្នុងទឹកដោះគោរួចលាយឲ្យសព្វទើបយកមកលាបនៅពីលើផ្ទៃមុខ។ វាមិនត្រឹមតែជួយសំអាតស្បែកមុខបានប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកមុខមានសំណើមទៀតផង។

៣. ទឹកឃ្មុំ និង Baking Soda៖ យកទឹកឃ្មុំបន្ដិចទៅចាក់នៅលើក្រណាត់ស្អាតមួយ បន្ទាប់មកលាយម៉្សៅសូដាពីលើបន្ដិច ដែលវិធីបែបនេះអាចសំអាតរាល់ការតុបតែងមុខក្រាស់ៗ ក៏ដូចជាការតុបតែងមុខបែបដិតបានស្អាតល្អ។

៤. ប្រេងអូលីវ និងប្រទាលកន្ទុយក្រពើ៖ វិធីបែបនេះសំរាប់អ្នកដែលឆាប់មានប្រតិកម្មស្បែកមុខ ជាពិសេសវាជួយចិញ្ចឹមស្បែកមុខអ្នកបានយ៉ាងល្អ។

៥. ប្រេង Jojoba និង វីតាមីន E៖ ដើម្បីទទួលបានស្បែកមុខស្អាត និងមិនមានគ្រឿងសំអាងអ្នកគ្រាន់តែបំបែកវីតាមីន E ដាក់ចូលទៅក្នុងប្រេងJojoba ជាការស្រេច៕

អត្ថបទ៖ Sai
ប្រភព៖timesofindia