ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មាននាយរងប៉ុស្តិ៍ទទួលគ្រោះថ្នាក់ ហើយរដ្ឋមិនជួយមើលថែ ទុកឲ្យគ្រួសារអ្នករ៉ាប់រងវិញ

BY
srey nuch
July 2, 2020

ភ្នំពេញ៖ យោងតាមសេច​ក្តី​បកស្រាយ​បំភ្លឺ​បន្ថែម ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​គណនី​ហ្វេ​ស​ប៊ុកឈ្មោះ អ៉ឹម សុភាព ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​ច្បាស់លាស់​អំពី​ករណី​ចុះផ្សាយ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​របស់​ហ្វេ​ស​ប៊ុក​ឈ្មោះ អ៉ឹ​ម សុភាព នៅ​ព្រឹក​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទៀន ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រី​ដើ​ម្បី​សួរសុខទុក្ខ​លោក​អនុសេនីយ៍ឯក អ៉ឹម ធា​វី ដែល​ទើ​ប​ចេញពី​មន្ទីរពេទ្យ​មក​សម្រាក​ព្យាបាល​នៅផ្ទះក្នុងឱកាស​នោះ​ក្រុមការងារ​បាន​យក​ជា​សម្ភារៈ និង​ថវិកា​ចំនួន ២,៣០០,០០០រៀល មកជួយ​ឧបត្ថម្ភ​ផងដែរ ។

លោក​អនុសេនីយ៍ឯក អ៉ឹម ធា​វី បាន​សម្តែង​ការសោកស្តាយ ដែល​សមាជិក​ម្នាក់​រប​ស់​ក្រុមគ្រួសារ​គាត់មិនដឹង​ព័ត៌មាន​ច្បាស់លាស់ បែរជា​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ម្យ៉ាងវិញទៀត​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នគរបាល​ជាតិ​ផងដែរ ។ លោក អ៉ឹម ធា​វី សូម​ធ្វើ​ការបដិសេធ និង​ច្រាល​ចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ចុះផ្សាយ​លើ​ហ្វេ​ស​ប៊ុក​ឈ្មោះ អ៉ឹម សុភាព ដែល​ធ្វើការចោទប្រកាន់​ដោយ​ខ្លួនឯង​ផ្ទាល់​មិនដែល​បានទទួល​ព័ត៌មាន​អ្វី​សោះ​ពី​ក្រុមគ្រួសារ។

លោក អ៉ឹ​ម ធា​វី បានបញ្ជាក់​បន្ថែមថា លោក​ពិតជា​មានការ​សប្បាយ​រីករាយ និង​អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រួម​ការងារ​ទាំងអស់ ជាពិសេស​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​យ៉ាងខ្លាំង​ដល់​សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ​ទាំងអស់។ ជាពិសេស​ទាំង​នៅពេល​ជួប​គ្រោះថ្នាក់ ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពេល​ចេញពី​មន្ទីរពេទ្យ​មក​សម្រាក​នៅផ្ទះតែងតែមាន​ការយកចិត្ត​ទុកដាក់ សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ជាប្រចាំ ជាពិសេស​គឺជា​ការផ្តល់​កម្លាំងចិត្ត​មួយ​យ៉ាងខ្លាំង​ដល់​រូបគាត់​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​រួម​ការងារ​ទាំងអស់​យក​ចិត្ត​ទុកដាក់​ដល់​សុខទុក្ខ​របស់គាត់ ៕
មានវីដេអូ ៖

ប្រភព៖  ស្នងការដ្ឋាននគររាជធានីភ្នំពេញ

Share This Post: