ព័ត៌មានជាតិ

ផ្ទុះធុងហ្គាស ជិតសាលាបឋមសិក្សាទួលសង្កែ មិនបង្កអោយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ

BY
srey nuch
July 2, 2020

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០2 ខែកក្កដា ឆ្នាំ2០2០ មានករណីផ្ទុះធុងហ្គាសនៅជិតសាលាបឋមសិក្សា ទួលសង្កែ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ករណីផ្ទុះធុងហ្គាសនោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ពន្លត់បង្ការអគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ យើងបានអន្តរាគមន៍បាញ់ទឹកអោយរលត់ទាំងស្រុងហើយនៅពេលនេះ។

ក្នុងការពន្លត់នេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួនមួយឡាន ។ ប្រតិបត្តិការខាងលើនេះ មិនបង្កអោយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។ ប្រសិនបងប្អូនប្រជាពលរដ្ឋបានជួប ឬឃើញហេតុការណ៍អគ្គិភ័យកើតឡើង សូមទំនាក់ទំនងមកកាន់លេខ 666 ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: