- Khmernote Media
- Short News
ទន្ទឹមនឹងធ្វើការព្រមានខ្លាំងនេះ ចិនក៏បានចេញផ្សាយនូវ “សៀវភៅស” មួយផងដែរ ដែលវាជាឯកសារនិយាយរៀបរាប់អំពីផែនការលម្អិតរបស់ចិនក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់ឲ្យក្លាយជាមហាគ្រួសារជាមួយប្រទេសចិនដោយសន្តិវិធី។ នៅក្នុង“សៀវភៅស” បានរៀបរាប់ថា ចិនមានបំណង់ចង់បង្កើតចំណងកិច្ចសហប្រតិបត្តិការ ធ្វើសមាហរណ្ណកម្មសេដ្ឋកិច្ច ពង្រឹងទំនាក់ទំនងវប្បធម៌សន្តិសុខសង្គម និងវិស័យសុខាភិបាលឲ្យបានរឹងមាំជាមួយកោះតៃវ៉ាន់ ពោលគឺវាជាចេតនាដែលចិត្តចង់ចាប់ដៃជាមួយកោះតៃវ៉ាន់ដោយសន្តិវិធី
August 12, 2022 - Short News
ចំពោះសកម្មភាពបំបែកខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីព្រមានខ្លាំងៗរបស់ទីក្រុងប៉េកាំងនេះពេលនេះត្រូវបានធ្វើឡើងក្រោយពេលកោះតៃវ៉ាន់បានសម្រេចធ្វើសមយុទ្ធយោធាបែបការពារដឹកដី ដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពចិន ដែលត្រូវបានធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។ ចំពោះសកម្មភាពបំបែកខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន សេចក្តីព្រមានខ្លាំងៗរបស់ទីក្រុង
August 12, 2022 - Short News
ចិនចេញផ្សាយ “សៀវភៅស” រៀបរាប់ពីផែនការបង្រួបបង្រួមតៃវ៉ាន់ឲ្យក្លាយជាមហាគ្រួសារ និងព្រមានថា “មិនអត់ឱនដាច់ខាតចំពោះសកម្មភាពបំបែកខ្លួន” ចិន៖ ប្រទេសចិនកាលពីថ្ងៃពុធ ទី១០ ខែសីហានេះបានព្រមានចំៗទៅកាន់កោះតៃវ៉ាន់ជាថ្មីម្តងទៀតថា “ចិននឹងមិនអត់ឱនដាច់ខាតចំពោះសកម្មភាពបំបែកខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីព្រមានខ្លាំងៗរបស់ទីក្រុងប៉េកាំងនេះពេលនេះត្រូវបានធ្វើឡើងក្រោយពេលកោះតៃវ៉ាន់បានសម្រេចធ្វើសមយុទ្ធយោធាបែបការពារដឹកដី ដើម្បី
August 12, 2022 - Short News
បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធការទទួលបញ្ចាំ ដោយខុសច្បាប់ (គ្មានលិខិតអនុញ្ញាត) និង ឆែកឆេររកឃើញម៉ូតូ ចំនួន៣៣គ្រឿង សមត្ថកិច្ចយើងបានដកហូតម៉ូតូរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជន សូមពិនិត្យមើលភិនភាគម៉ូតូដែរមានក្នុងឯកសារខាងលើ និង ទំនាក់ទំនងមក អធិការដ្ឋាននគរបាលក្រុងក្រចេះ។ សូមបញ្ជាក់សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ៕
August 12, 2022 - Short News
កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ទទួលបញ្ចាំដោយខុសច្បាប់រកឃើញម៉ូតូចំនួន ៣៣គ្រឿង ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ, គណៈបញ្ជាការឯកភាពក្រុង និង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ។
August 12, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ តារាចម្រៀង និងជាតារាកំប្លែង អ្នកនាង ខ្ញុង ដែលមានឈ្មោះពិតថា អូន សុកាន់ដា បានធ្វើការ live ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្ទួន លក់ផលិតផល ស្រាប់តែរៀបដល់ពេលជិតបិទ Live លោក កៃដ ដែលជាស្វាមីរបស់អ្នកនាងខ្ញុង បានសរសៃទាញ ដួលនៅលើឥដ្ឋ ធ្វើឱ្យអ្នកផ្ទះនាំគ្នា ស្លន់ស្លោរ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ប្រធានសមាគមសិល្បៈ អ្នកនាងចន ច័ន្ទលក្ខណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ទុក្ខជាន់ទុក្ខណាស់អូនខ្ញុង អស់ពីរឿងមួយចូលរឿងមួយ សំខាន់Call អត់ចូលទៀត 😞😔😥😓😭
August 12, 2022 - សង្គម
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីចោរមួយក្រុមបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅលើស្ពានអាកាសស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល។ ទាក់ទងនឹងករណីនេះផងដែរ ប្រជាពលរដ្ឋជាច្រើនបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយស្វែងរកក្រុមជនសង្ស័យទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះតាមរយៈរូបភាព ដែលបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក មានបង្ហាញស្លាកលេខម៉ូតូរបស់ក្រុមជនសង្ស័យយ៉ាងច្បាស់ផងដែរ។ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះផងដែរ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា «ថ្ងៃណាមួយមុខសញ្ញាជនសង្ស័យនិងត្រូវអស់លក្ខណ៍មួយរយៈនេះកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ កម្លាំងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងតាមប្រមាញ់ ក្រុមថ្មីធ្វើសកម្មភាពឆក់នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ។ ក្រុមនេះជាមុខសញ្ញាមុន ឆក់យ៉ាងសកម្មនៅលើស្ពានអាកាសស្ទឹងមានជ័យ ត្រូវអស់លក្ខណ៍ សមត្ថកិច្ចចាប់ខ្លួនបានហើយ»៕
August 11, 2022 - ព័ត៌មានជាតិ
ខេត្តរតនគីរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការមធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ
August 11, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុករបស់ សាយ រង្សី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវខេត្តកំពត ដោយមានរថយន្តដឹកដីមួយគ្រឿង បើកយ៉ាងលឿនបុករថយន្តរបស់ខ្លួន បណ្ដាលឱ្យម្ដាយបានបាត់បង់ជីវិត ឪពុកនិងប្អូនរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តបង្ក បើកបុកហើយរត់គេចខ្លួនបាត់ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយភាគីរងគ្រោះបានសំណូមពរឱ្យសមត្ថកិច្ចខេត្តកំពតមេត្តាជួយតាមចាប់ជនបង្កនឹងស្វែងរកម្ចាស់ក្រុមហ៊ុនឡាននេះមកទទួលខុសត្រូវចំពោះមុខច្បាប់។ នៅក្នុងគណនីហ្វេសប៊ុករបស់ សាយ រង្សី បានសរសេររៀបរាប់ ដោយទុក្ខកៀមក្រំយ៉ាងដូច្នេះថា៖ ថ្ងៃកើតហេតុ 10.ខែសីហា 2022 ខេត្តកំពត នេះជាវីដេអូពីកាមេរាសុវត្ថិភាព រថយន្តម៉ាក់ខ្ញុំបើកក្នុងលឿនយឺតតាមស្តាំដៃចិញ្ចើមផ្លូវ រថយន្តដឹកដីនេះបើកក្នុងល្បឿនយ៉ាងលឿនបុកយកតែម្តង បណ្តាលអោយម៉ាក់ខ្ញុំទទួលមរណៈភាព ឪពុកនិងប្អូនរបស់ខ្ញុំរងរបួសធ្ងន់។ ផ្លូវក្នុងក្រុងហេតុអីឡានដឹកដីបើកបានលឿនយ៉ាងនេះ
August 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,០០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៧៥០រៀល មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
August 11, 2022




