- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី11 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 21នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 21នាក់ (7 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 35នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,138នាក់, ករណីជាសះស្បើយសរុប 133,812នាក់ និងស្លាប់សរុប 3,056 នាក់៕
August 11, 2022 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ លោក Huy Bunleng News នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីមូលដ្ឋានបញ្ជាក់ថា ជំនន់ទឹកភ្លៀងតាមតំបន់ទំនាបមួយចំនួនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលមានភ្លៀងធ្លាក់ខ្លាំងនៅយប់ទៀបភ្លឺថ្ងៃ១១ ខែសីហា ឆ្នាំ២០២២នេះ។ បច្ចុប្បន្នគិតមកត្រឹមព្រឹកថ្ងៃ១១ ខែសីហាដដែលនេះ ក្រោយរាំងភ្លៀង កន្លែងខ្លះទឹកបានស្រកចុះវិញអស់ហើយ និងកន្លែងទំនាបខ្លះទៀតកំពុងស្រកចុះជាបណ្តើរៗដែរ។ ការស្រកចុះឆាប់នេះដោយសារតែអាជ្ញាធរបានស្តារអូរ ប្រឡាយរំដោះទឹកជាបន្តបន្ទាប់កន្លងមក៕ ប្រភព៖ លោក Huy Bunleng News
August 11, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកដល់ទឹកដីកំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះក៏មានការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham
August 11, 2022 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ, គណៈបញ្ជាការឯកភាពក្រុង និង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ។ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធការទទួលបញ្ចាំ ដោយខុសច្បាប់ (គ្មានលិខិតអនុញ្ញាត) និង ឆែកឆេររកឃើញម៉ូតូ ចំនួន៣៣គ្រឿង សមត្ថកិច្ចយើងបានដកហូតម៉ូតូរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជន សូមពិនិត្យមើលភិនភាគម៉ូតូដែរមានក្នុងឯកសារខាងលើ និង ទំនាក់ទំនងមក អធិការដ្ឋាននគរបាលក្រុងក្រចេះ។ សូមបញ្ជាក់សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ៕
August 11, 2022 - សិល្បៈ
យោងតាមគណនីហ្វេសហ៊ុកផេករបស់ សិល្បករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកអ៊ឹម ជីវ៉ា បានយកថវិកាមួយចំនួនជូន លោកតា មិន សារិន ហៅលោកតា ម៉ែន ដែលជាតារាជើងចាស់មួយរូប ខណៈពេលនេះលោកតា ម៉ែន កំពុងមានជំងឺច្រើនមុខ សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកច្បារអំពៅ ដោយជីវភាពខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់។ នៅក្នុងគណនីហ្វេសប៊ុក សិល្បករកម្ពុជា បានសរសេររៀបរាប់ថា៖ ” សូមបងប្អូនជួយគាត់ម្នាក់បន្តិចផង អាណិតគាត់ណាស់ តារាសម្តែងជើងចាស់ លោក ម៉ែន អាយុ 82ឆ្នាំ មានជំងឺជាច្រើនមុខ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកច្បារអំពៅ
August 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ងឿន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ និងជាតំណាងសាកលវិទ្យាល័យមួយចំនួន នៃប្រទេសវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ ធ្វើឡើងក៏ដើម្បីពិភាក្សាឱ្យកាន់តែបានលម្អិតថែមទៀត និងឈានទៅសម្រេចឱ្យបានក្នុងពេលឆាប់ៗនេះ សម្រាប់ការស្នើសុំពីភាគីវៀតណាម ដើម្បីបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាលកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ ពាក់ព័ន្ធនឹងការស្នើចង់បង្កើតដេប៉ាតឺម៉ង់ ភាសាវៀតណាម
August 10, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
August 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ឆាង សុភ័ក្រ្ត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំណេង ស្រុកមេសាងខេត្តព្រៃវែង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចំការមន សហការគ្នា ឃាត់ខ្លួនបាននៅចំណុច ផ្លូវមុន្នីវង្ស ជិតក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ជនសង្ស័យខាងលើពាក់ព័ន្ធករណីលួចកាច់កម៉ូតូ និងបានចាប់យកវត្ថុតាង
August 10, 2022 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលខេត្តស្តីទី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកកោះញែកដើម្បីត្រៀមកម្លាំងការពារទុកជាមុននូវគ្រោះ មហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀងជាយថាហេតុ។ លោក ឈឹម កាន អភិបាលខេត្តស្តីទី បានឱ្យដឹងថា
August 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះជាភាគីអាម៉េរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះ ជាមូលដ្ឋានមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នាថ្ងៃ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស
August 10, 2022









