Liny Chan
  • PR

    នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក បានរៀបចំពិធីសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ “AEON MALL PLUS” នៅផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ជាន់ផ្ទាល់ដី (Icon Plaza) បានយ៉ាងជោគជ័យ។ គោលបំណងគឺដាក់ឲ្យអតិថិជនអាចប្រើប្រាស់សេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់គោលនយោបាយ OMO (Online Merge Offline) នៅក្នុងអាជីវកម្មរបស់ប្រទេសកម្ពុជា ថែមទាំងផ្តល់ជូននូវបទពិសោធន៏ថ្មីៗក្នុងការទិញទំនិញ ជាងនេះទៅទៀត កម្មវិធី AEON MALL PLUS

    April 10, 2023
  • សិល្បៈ

    កម្ពុជា ធ្លាប់តែជាប្រទេសមួយ ដែលបានឆ្លងកាត់ភាពចលាចល និងសង្រ្គាមជាច្រើនជំនាន់។ ហើយមនុស្សគ្រប់គ្នាមិននឹកស្មានថា ប្រទេសកម្ពុជាអាចនឹងងើបឡើងមកវិញ បានយ៉ាងឆាប់រហ័សបែបនេះនោះឡើយ ខណ:ឥឡូវនេះ កម្ពុជាកំពុងតែមានភាពរីកចម្រើន ក្នុងរយ:ពេលដ៏ខ្លី ដើម្បីក្លាយជាប្រទេសជឿនលឿន និងទំនើបជាងមុន។ នេះបើតាមការគូសបញ្ជាក់ពីគេហទំព័រ news.detik.com របស់ប្រទេសឥណ្ឌូនេស៊ី ដែលដកស្រង់រំលេចឲ្យដឹងតាមវីដែអូចម្រៀង MV «បទស្រឡាញ់អ្វីដែលខ្មែរមាន»។ គេហទំព័រ news.detik.com បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទទួលបានសុខសន្តភាពពេញលេញ សិទ្ធិសេរីភាព និងការអភិវឌ្ឍ ដែលបានពឹងផ្នែកយ៉ាងខ្លាំង ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ នេះក៏រាប់បញ្ចូលទាំងឧស្សាហកម្មតន្រ្តី ដែលកំពុងទទួលបានកំណើនប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរីកសុះសាយ ពាសពេញពិភពលោកផងដែរ ដោយវាបានតំណាងឱ្យភាពស្រស់ស្អាត នៃវប្បធម៌ដ៏រីកចម្រើនរបស់កម្ពុជា

    April 8, 2023
  • PR

    ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – CHARLES & KEITH ដែលជាម៉ាកយីហោដែលមហាជនតែងតែឆ្ពោះរកសម្រាប់ម៉ូតទាន់សម័យ បានបង្ហាញនូវរចនាម៉ូតហាងថ្មីនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៉ីអនម៉លមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នេះជាការចាប់បើកទីតាំងទី៦ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ ដោយរក្សាសញ្ញាសម្គាល់នៃសោភ័ណភាពម៉ាកយីហោ CHARLES & KEITH ហាងថ្មីនេះបានរួមបញ្ចូលនូវរចនាលម្អរាងខ្សែកោងនៅជុំវិញហាង ពីលើរចនាពណ៌ស្រាលនិងការរៀបចំតាមលំដាប់។ រចនាឡើងក្នុងគោលបំណងឲ្យក្លាយជាកន្លែងមួយដែលអតិថិជនអាចសម្រាកនិងរីករាយជាមួយនឹងទំនិញក្នុងហាង ហាងថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពដកថយពីសំលេងរំខានពីពិភពខាងក្រៅ ដោយលើកយកវិធីសាស្រ្តដែលអនុញ្ញាតឲ្យភាពស្រស់ស្អាតនៃវត្ថុធាតុដើមរបស់ទំនិញលេចធ្លោចេញក្រៅ។ លើសពីនេះ ហាងមានការរួមបន្ថែមជាមួយនឹងគ្រឿងបរិក្ខារអាលុយមីញ៉ូមស្រោប កម្រាលថ្ម និងជើងទម្រធ្វើពីថ្មម៉ាបពណ៌ស។ ការតុបតែងដ៏ថ្លៃថ្នូរនិងប្រណិតនេះបានបំពេញបន្ថែមលើផលិតផលដ៏ទាន់សម័យនិងទាក់ទាញរបស់ម៉ាកយីហោ រួមទាំងផលិតផលលំដាប់ថ្នាក់ខ្ពស់ CHARLES &

    April 8, 2023
  • PR

    តើអ្វីជាពន្លឺ Aura Light មានលើស្មាតហ្វូនស៊េរីថ្មីរបស់ V27 Series នេះ? Aura Light ជាកងពន្លឺស្រទន់ដែលបញ្ចេញពន្លឺជំនួយយ៉ាងប៉ិនប្រសប់។ បច្ចេកវិទ្យាពន្លឺ Aura បញ្ចេញពន្លឺពណ៌បែបធម្មជាតិ មានសមត្ថភាពផ្តល់កម្រិតពន្លឺយ៉ាងឆ្លាតវៃ ជាពន្លឺជំនួយនៅទីងងឹត ឬទីខ្សោយពន្លឺ។ Aura Light នេះជារបកគំហើញថ្មីបំផុត មានលើស្មាតហ្វូន vivo V27 Series។ ស៊េរីថ្មីនេះផ្តោតសំខាន់លើចំនុចលេចធ្លោធំៗដួចជា ប្រព័ន្ធកាមេរ៉ា ការរចនារូបរាង កម្លាំងដំណើរការ និងកម្លាំងប្រព័ន្ធប្រតិបត្តិការ។ vivo Cambodia ត្រៀមនាំយកបទពិសោធន៍ប្រើប្រាស់ដ៏ថ្មីចុងក្រោយ ពុំដែលមានសោះឡើយពីមុនមក លើប្រព័ន្ធការមេរ៉ាលើស្មាតហ្វូនស៊េរីថ្មី ជាមួយបច្ចេកវិទ្យាថតរូបថ្មី

    April 8, 2023
  • PR

    នៅថ្ងៃទី ៧ ខែមេសា នេះ ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារនៅ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែល មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សនិស្សិត និងមហាជនជាច្រើន ចូលរួមលេងហ្គេមសប្បាយយករង្វាន់ ជាពិសេសស្វែងរកឱកាសការងារតែម្ដង។ កម្មវិធីពិព័រណ៍ការងារលើកទី៣នេះ ប្រពឹត្តិទៅចំនួន ២ ថ្ងៃគឺនៅថ្ងៃទី ៧ នេះ និងថ្ងៃទី៨ កម្មវិធីចាប់ផ្ដើមពីម៉ោង8ព្រឹក រហូតដល់5ល្ងាច។ គិតត្រឹមថ្ងៃទី១ នៃការរៀបចំកម្មវិធីពិព័រណ៍ការងារ សង្កេតឃើញថាមានមហាជនចូលរួមយ៉ាងច្រើនកុះករ ជាពិសេស សិស្ស និស្សិត រាប់រយនាក់ ចូលរួមសាកសួរព័ត៌មាន អំពីការងារ និងលេងហ្គេមយករង្វាន់គ្រប់ស្តង់

    April 8, 2023
  • សិល្បៈ

    បទស្រឡាញ់អ្វីដែលខ្មែរមាន ដែលបង្ហាញការពិតពីកម្ពុជា ជាមួយអត្ថន័យដ៏ជ្រាលជ្រៅពិរោះរណ្ដំបាននឹងកំពុងផ្អើលល្បីល្បាញសាទររីករាយជាមួយមោទនភាពរបស់កម្ពុជា ពីប្រជាជននៅបណ្ដាប្រទេសមួយចំនួន។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ ក្រោយផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងខ្លី MV Teaser បទស្រឡាញ់អ្វីដែលខ្មែរមាន ទទួលបានប្រជាប្រិយភាពចំណាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃដ៏ចំណានជាមួយទស្សនៈវិស័យវែងឆ្ងាយបង្ហាញអ្វីដែលកម្ពុជាមាន ផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ឲ្យកាន់តែច្បាស់ពីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រូវបានគេមើលឃើញថា កំពុងមានការផ្សព្វផ្សាយពេញបណ្តាញសង្គមនានា ក្នុងនោះក៏មានជនបរទេសមួយចំនួនក៏លើកយកមកធ្វើ Reaction និងរាំតាមចង្វាក់ភ្លេងដែលរំលេចពីជ្រុងផ្នែកខ្លះនៃវប្បធម៌ សម្តែងការកោតសរសើរចំពោះស្នាដៃផលិត ពិសេសសមទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា។ ជាមួយគ្នាផងដែរអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែល យូធូប នៅតាមបណ្តាលប្រទេសជាប់កម្ពុជា បានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ

    April 7, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៣៖ តើអ្នកមានដឹងអត់ថាតើ Samsung Galaxy S23 Series មកដល់កម្ពុជាមានភាពល្បីល្បាញខ្លាំងជាងគេលើចំណុចអ្វី? ហើយធ្លាប់តែឮពាក្យ បន្ទះឈីប Snapdragon 8 Gen 2 for Galaxy តើបន្ទះឈីបដ៏កំពូលមួយនេះមានអានុភាពខ្លាំងប៉ុនណា? តោះ! មកដឹងពីភាពលម្អិតរបស់កំពូលបន្ទះឈីបនេះទាំងអស់គ្នា…! យើងដឹងហើយថា កំពូលបន្ទះឈីប Snapdragon 8 Gen 2 គឺជាបន្ទះឈីបចុងក្រោយបង្អស់ដែលមាន សមត្ថភាពខ្លាំងហើយជាពិសេសបង្កើតឡើងសម្រាប់ Galaxy 23 series តែម្តងដែលប្រព័ន្ធដំណើរ

    April 7, 2023
  • សិល្បៈ

    បទចម្រៀងដ៏អស្ចារ្យ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានមហាជនជាច្រើន លាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អ ប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងមួយបទនេះ ក៏បានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗ របស់ខ្មែរជាច្រើនថែមទៀត។ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងពីមហាជនប៉ុណ្ណោះទេ បច្ចុប្បន្នបទនេះ ក៏កំពុងក្លាយជាបទចម្រៀងដ៏ពេញនិយម ដែលសិស្សសាលាស្ទើទូទាំងប្រទេសយកទៅហាត់រាំត្រៀមសម្រាប់ថ្ងៃចូលឆ្នាំថ្មី ប្រណៃជាតិខាងមុខនេះ ថែមទៀត។ ជាក់ស្តែង នៅមុននេះបន្តិច សិស្សានុសិស្សនៅសាលា ប៊ែលធី អន្តរជាតិ ជាច្រើនអ្នក ក៏បានជ្រើសរើសយកបទ«ស្រលាញ់អ្វីដែលខ្មែរមាន» ដែលស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ទៅហាត់រាំជុំគ្នា ដើម្បីត្រៀមសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ តាមរយៈវីដេអូរបស់សិស្សសាលានេះ ក៏ទទួលបានការកោតសសើរពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពីសមត្ថភាពរាំរបស់ពួកគេ ថាមានភាពស្រស់ស្អាត និងរស់រវើកផងដែរ។ សកម្មភាពជ្រើសរើសយក

    April 6, 2023
  • PR

    ឥឡូវនេះ អតិថិជនអាចបញ្ជាទិញពីគ្រប់សាខារបស់ Pizza Hut ទូទាំងរាជធានីភ្នំពេញ តាមរយៈ វីងម៉ល និងមានឱកាសឈ្នះរង្វាន់ធំជាច្រើន។ វីងម៉ល ដែលជាទីផ្សារទំនិញតាមអនឡាញដ៏ធំមួយ និង Pizza Hut ដែលជាម៉ាកយីហោអាហារដ៏ល្បី បានធ្វើការសហការគ្នា ដើម្បីផ្តល់ជូននូវបទពិសោធន៍អាហារ និងការបញ្ជាទិញដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ។ ភាពជាដៃគូនេះបានធ្វើឲ្យអតិថិជនអាចបញ្ជាទិញអាហារពី Pizza Hut បានយ៉ាងឆាប់រហ័ស និងរលូន ហើយក៏មាននូវការផ្តល់ជូនពិសេស គឺទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០០% លើការបញ្ជាទិញ Pizza Hut តាមរយៈវីងម៉ល ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣។ លោក

    April 6, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជួបជុំដ៏រីករាយរវាងគណៈគ្រប់គ្រងរបស់សាមសុង ជាមួយនឹងអាជីវករលក់ដុំ លក់រាយនូវគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងភាពសប្បាយរីករាយដ៏អស្ចារ្យ។ កម្មវិធីនេះប្រព្រឹត្តិឡើងនៅសណ្ឋាគារណាហ្គាវើលដ៍១ ដោយមានការលេងល្បែងកម្សាន្តប្រជាប្រិយសប្បាយៗ ដូចជា ល្បែងបោះអង្គុញ ចាក់ប៉េងប៉ោង និងរបាំគោះអង្រែជាដើម។ ជាពិសេសជាមួយការស្រស់ស្រូបអាហារដ៏ឈ្ងុញ…ឆ្ងាញ់ជាច្រើនមុខ និងទស្សនាការតាំងបង្ហាញនូវផលិតផលជាច្រើនពីក្រុមហ៊ុន សាមសុង ថែមទៀតផង។ ស្របពេលគ្នានោះដែរ ក្រុមហ៊ុន សាមសុង ក៏បានដាក់សម្ពោធនូវផលិតផលថ្មីចុងក្រោយបង្អស់ផងដែរ គឺកំពូលទូរទស្សន៍សាមសុង Neo QLED ដ៏ថ្មីស្រឡាងដែលត្រូវបានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាត…ទាក់ទាញ…អេក្រង់ធំបំផុត និងមានសមត្ថភាពមុខងារជាច្រើនដូចជា៖

    April 6, 2023